ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Hinnamnor នៅកូរ៉េខាងត្បូង សម្លាប់មនុស្ស១០នាក់ បំផ្លាញផ្ទះជាង ១ម៉ឺនខ្នង (មានវីដេអូ)
គិតត្រឹមថ្ងៃពុធទី០៧ខែកញ្ញានេះ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Hinnamnor នៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ១០ នាក់ហើយ បន្ទាប់ពីព្យុះនេះ វាយប្រហារឆ្នេរសមុទ្រភាគខាងត្បូង ជាមួយនឹងទឹករលកធំៗ និងភ្លៀងធ្លាក់ខ្លាំង។

ព្យុះទីហ្វុងនេះ ក៏បានជន់លិចផ្លូវ និងអគារនានាផងដែរ នៅពេលវាបោកបក់ឆ្លងកាត់ប្រទេស កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។
ការិយាល័យប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព បាននិយាយថា នៅទីក្រុងកំពង់ផែភាគអាគ្នេយ៍ Pohang ដែលជាតំបន់រងគ្រោះខ្លាំងបំផុត, សពមនុស្សចំនួន៧នាក់ និងអ្នករស់រានមានជីវិត២នាក់ ត្រូវបានទាញចេញពីចំណតរថយន្តក្រោមដីដែលលិចទឹក។

អ្នកទាំង៩ បានជាប់នៅទីនោះ បន្ទាប់ពីពួកគេចូលទៅចំណតដើម្បីយកយានយន្តចេញ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តនៅថ្ងៃពុធនេះ ហើយអាជ្ញាធរនិយាយថា មនុស្ស២នាក់កំពុងបាត់ខ្លួននៅឡើយ។
ព្យុះ Hinnamnor បានបង្ខំឲ្យមនុស្សជាង ៤៧០០ នាក់ ជម្លៀសចេញពីផ្ទះទៅទីទួលសុវត្ថិភាព ហើយបានបំផ្លាញផ្ទះប្រហែល ១២០០០ ខ្នង រួមទាំងអគារជាច្រើនផងដែរ។

អាជ្ញាធរនិយាយថា គ្រួសារជិត ៩០០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ទូទាំងប្រទេស ប៉ុន្តែការផ្គត់ផ្គង់ភាគច្រើនត្រូវបានស្ដារឡើងវិញ នៅព្រឹកថ្ងៃពុធ។
មុនព្យុះទីហ្វុងនេះបោកបក់ អាជ្ញាធរកូរ៉េខាងត្បូងបានបិទសាលារៀនជាង ៦០០កន្លែង នៅទូទាំងប្រទេស ដើម្បីជាការប្រុងប្រយ័ត្ន ហើយក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរក្នុងស្រុកប្រមាណ ២៥០ ជើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ព្យុះទីហ្វុងខ្លាំងក្លាវាយប្រហារកូរ៉េខាងត្បូង, មនុស្សរាប់ពាន់នាក់ត្រូវជម្លៀស

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់