ព័ត៌មានអន្ដរជាតិ
ឆេះហាងខារ៉ាអូខេ វៀតណាម មួយកន្លែង ស្លាប់មនុស្ស ១២នាក់
មនុស្សចំនួន១២នាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួស បន្ទាប់ពីអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅនៅហាងខារ៉ាអូខេមួយកន្លែង ក្នុងទីក្រុងហូជីមិញ។

អគ្គិភ័យ បានឆាបឆេះជាន់ខាងលើនៃហាងខារ៉ាអូខេ An Phu កាលពីយប់ថ្ងៃអង្គារទី០៦ខែកញ្ញា ដោយបានរាលដាលយ៉ាងលឿន ធ្វើឲ្យអតិថិជនជាច្រើននាក់ ត្រូវជាប់នៅខាងក្នុង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ដើម្បីគេចពីអគ្គិភ័យ មនុស្សបួននាក់ បានលោតចុះពីជាន់ទី២ និងទី៣។ ពួកគេបានរងរបួស ប៉ុន្តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ក្រុមពន្លត់អគ្គិភ័យ បានចំណាយពេលមិនដល់មួយម៉ោងទេ ដើម្បីពន្លត់ភ្លើង ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះនេះ ។
នេះមិនមែនជាលើកទីមួយទេ ដែលអគ្គិភ័យឆាបឆេះហាងខារ៉ាអូខេនៅប្រទេសវៀតណាម។ កាលពីខែមុន អ្នកពន្លត់អគ្គិភ័យបីនាក់បានស្លាប់ បន្ទាប់ពីព្យាយាមពន្លត់ភ្លើងនៅហាងខារ៉ាអូខេមួយកន្លែងក្នុងទីក្រុងហាណូយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អគ្គិភ័យឆេះតូបលក់ដូរក្នុងផ្សារទួលសង្កែអស់៥តូប កាលពីយប់មិញ

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច