Connect with us

ព័ត៌មានអន្ដរជាតិ

លោក Min Aung Hlaing ជួបលោក Putin ជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារ

បានផុស

នៅ

មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបពិភាក្សាគ្នាជាលើកដំបូងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុនមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Min Aung Hlaing បានប្រាប់លោក Putin ថា “ខ្ញុំមានមោទនភាពចំពោះអ្នកខ្លាំងណាស់ នៅពេលអ្នកចាប់ផ្តើមគ្រប់គ្រងប្រទេសរុស្ស៊ី ព្រោះអ្នកគឺជាអ្នក​គ្រប់គ្រង ​និង​រៀបចំ​ស្ថិរភាព​ជុំវិញ​ពិភពលោក ។ ចំណែកសហរដ្ឋអាមេរិក ដែលថ្កោលទោសកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា គឺពួកគេចង់រំខានដល់ស្ថិរភាពនៅក្នុងពិភពលោក និងក្នុងតំបន់” ​។

លោក Min Aung Hlaing បាននិយាយទៀតថា “ហេតុផលសម្រាប់ការថ្កោលទោសដោយសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់យើង គឺនៅក្នុងបំណងប្រាថ្នាធ្វើឲ្យមិនមានតុល្យភាពស្ថិរភាពពិភពលោក ។ នៅក្នុងពិភពលោកពហុប៉ូល ទាំងរុស្ស៊ី និងមីយ៉ាន់ម៉ា ចង់រក្សាសន្តិភាព និងស្ថិរភាព ខណៈអាស៊ានក៏ដើរតួនាទីយ៉ាងធំនៅក្នុងរឿងនេះផងដែរ ។

មេដឹកនាំយោធារូបនេះបញ្ជាក់ថា “នៅក្នុងបញ្ហានេះដែរ សហរដ្ឋអាមេរិកមិនពេញចិត្តនោះទេ ដោយសារតែខ្លួនចង់បង្កើតពិភពលោកឯកប៉ូល ។ ការជ្រៀតជ្រែកបែបនេះដោយសហរដ្ឋអាមេរិកតែងតែធ្វើឡើងក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបង្កើតការពឹងផ្អែកលើប្រាក់ដុល្លារ” ។

លោក Min Aung Hlaing សង្កត់ធ្ងន់ថា ប្រទេសមីយ៉ាន់ម៉ាក៏បានចាប់ផ្តើមទិញផលិតផលប្រេងរបស់រុស្ស៊ីក្នុងរយៈពេលពីរបីថ្ងៃទៀត ហើយនឹងទទួលបានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដំបូង ជាពិសេសត្រៀមខ្លួនជាស្រេចក្នុងការចំណាយលើការដឹកជញ្ជូនគិតជាប្រាក់រូបិ៍របស់រុស្ស៊ី ។

ចំណែកលោក Putin បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយលោក Min Aung Hlaing ដែរថា ទំនាក់ទំនងរវាងរុស្ស៊ី និងមីយ៉ាន់ម៉ាកំពុងអភិវឌ្ឍជាវិជ្ជមាន ជាពិសេសគឺទំហំពាណិជ្ជកម្ម ពោលកើនឡើង ១៤០ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ វិមានក្រឹមឡាំង បញ្ជាក់ពេលវេលាដែលលោក ពូទីន ចុះទៅតំបន់ Donbass

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម