ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ កំពុងវាយលុកទីក្រុងបាងកក ស្ទើរគ្រប់ទីកន្លែង
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃបានបញ្ជាក់ថា រយ:ពេល២ថ្ងៃកន្លងមកនេះ គឺនៅក្នុងទីក្រុងបាងកកទាំងមូល កំពុងទទួលរងនូវសម្ពាធទឹកភ្លៀងធ្លាក់ជាប់ៗគ្នាស្ទើរគ្រប់ទីកន្លែង ដែលបង្កអោយក្លាយជាទឹកជំនន់លិចលំនៅឋាន ផ្លូវថ្នល់ និងស្ទើរតែគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ។

ព័ត៌មានបានបញ្ជាក់ថា នៅក្នុងតំបន់ខ្លះ គឺទឹកបានជន់ឡើងយ៉ាងលឿនបំផុត ពីចំណុចក្លងបាងបួ បង្កអោយលិចលង់តំបន់ ក្លងឡាតប្រាវ តំបន់ហ៊ួយខ្វាង ឌិនដែង ដែលទឹកនេះអាចធ្លាក់មកពីខេត្តប៉ាធុំថានី ។
ដោយឡែកនៅតាមតំបន់ផ្សេងទៀតដូចជា ម៉ឈីត រុាំងសុីត ចែងវឌ្ឍន: មឿងថងថានី និង ម៉ាកគ្រីត ។ល។ បាននិងកំពុងលិចលង់យ៉ាងធ្ងន់ធ្ងរដែលមិនអាចមាននរណាជួយនរណាបាន។

រហូតមកដល់ព្រឹកថ្ងៃទី៨ កញ្ញានេះ ទឹកមិនទាន់មានការថមថយនៅឡើយទេ ដោយសារតែខ្សែទឹកហូតមានល្បឿនយឺត ឯទឹកភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង