ព័ត៌មានអន្ដរជាតិ
ប្រមុខអង្គការណាតូ ព្រមានអំពីការគំរាមកំហែងរបស់ រុស្ស៊ី (មានវីដេអូ)
ថ្លៃចំណាយចំពោះការផ្តល់ជំនួយឲ្យអ៊ុយក្រែនគឺខ្ពស់ណាស់ សម្រាប់លោកខាងលិច ប៉ុន្តែវាអាចខ្ពស់ជាងនេះ ប្រសិនបើរុស្ស៊ីពង្រីកការវាយលុកទៅកាន់ប្រទេសដទៃទៀត។ នេះបើតាមការអះអាងពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ខណៈលោកបញ្ជាក់ថា “សង្រ្គាមនៅអ៊ុយក្រែន កំពុងឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរហើយ”។

នៅក្នុងអត្ថបទវិចារណកថាមួយ ដែលចេញផ្សាយដោយកាសែត Financial Times កាលពីថ្ងៃពុធទី០៧ខែកញ្ញា លោក Stoltenberg បានអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ច្បាស់ៗថា គាត់ចង់លុបប្រទេសនេះចេញពីផែនទី និងសរសេរឡើងវិញនូវបទបញ្ជាសន្តិសុខអឺរ៉ុប។ ដូច្នេះហើយ ការគាំទ្រអ៊ុយក្រែន គឺនឹងផ្តល់ផលប្រយោជន៍ដល់សន្តិសុខរបស់ប្លុកនេះ។
លោក Stoltenberg ពន្យល់ថា “បើរុស្ស៊ីទទួលជោគជ័យណាមួយនោះ រុស្ស៊ីនឹងមានទឹកចិត្ត ហើយអាចប្រថុយនឹងការវាយលុកបន្ថែមទៀត ប្រឆាំងនឹងប្រទេសជិតខាងផ្សេងៗ និងសូម្បីតែការវាយប្រហារលើសម្ព័ន្ធមិត្តអង្គការណាតូផងដែរ”។

ចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការយោធានៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក រដ្ឋបាល់ទិក និងប៉ូឡូញ បាននិងកំពុងស្នើសុំសហរដ្ឋអាមេរិក និងអង្គការណាតូ ឲ្យផ្តល់ការគាំទ្រផ្នែកយោធាបន្ថែម ដោយលើកឡើងពីការគំរាមកំហែងពីរុស្ស៊ីថាជាហេតុផលសម្រាប់សំណើទាំងនេះ។
ផ្ទុយទៅវិញ ទីក្រុងមូស្គូបានទទូចថា ការពង្រីកប្លុកឆ្ពោះទៅព្រំដែនរបស់ខ្លួន គឺជាហេតុផលមួយសម្រាប់ការវាយលុកនៅអ៊ុយក្រែន។
នៅក្នុងអត្ថបទរបស់លោក Stoltenberg, ប្រទេសលោកខាងលិចមាន ទំនួលខុសត្រូវខាងសីលធម៌ ដើម្បីបន្តគាំទ្រអ៊ុយក្រែន។ ប្រសិនបើរុស្ស៊ីឈប់ប្រយុទ្ធ នឹងមានសន្តិភាព ហើយប្រសិនបើអ៊ុយក្រែនបញ្ឈប់ការប្រយុទ្ធ នោះនឹងលែងមានជាប្រទេសឯករាជ្យទៀតហើយ។

ដូច្នេះហើយ អគ្គលេខាធិការរូបនេះបាននិយាយថា សមាជិកសម្ព័ន្ធភាពនឹងបន្តជួយដល់ ការធ្វើទំនើបកម្មអាវុធសម័យសូវៀត ឲ្យមានសមត្ថភាពស្តង់ដាររបស់អង្គការណាតូ ហើយឥឡូវនេះកំពុងរៀបចំគម្រោងថ្មីជាងដប់ ដើម្បីជួយទីក្រុងកៀវពេញមួយរដូវរងា។
លោក Stoltenberg បានសង្កត់ធ្ងន់ថា រយៈពេលប្រាំមួយខែខាងមុខ នឹងពិបាកមិនត្រឹមតែសម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកគាំទ្ររបស់ពួកគេផងដែរ ដែលនឹងត្រូវបង់ថ្លៃ រួមទាំងការរងទុក្ខវេទនាពីវិបត្តិថាមពលផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ស៊ី និង ពូទីន នឹងជួបទល់មុខគ្នាផ្ទាល់ នៅសប្តាហ៍ក្រោយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប