Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក បិទសាលារៀន និងសាកលវិទ្យាល័យមួយចំនួន ដោយសារទឹកជំនន់ (មានវីដេអូ)

បានផុស

នៅ

សាលារៀន និងសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងបាងកក និងជាយក្រុង ត្រូវបានបិទកាលពីថ្ងៃពុធទី០៧ខែកញ្ញា ដោយសារទឹកជំនន់យ៉ាងខ្លាំង ជន់លិចតំបន់ជាច្រើននៃរាជធានី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលាពិសោធន៍របស់សាកលវិទ្យាល័យ Kasetsart បានចេញសេចក្តីជូនដំណឹងនៅលើគេហទំព័ររបស់ខ្លួនថា តំបន់ជុំវិញសកលវិទ្យាល័យ និងសាលារៀន ត្រូវទឹកជន់លិច ដែលធ្វើឲ្យសិស្សនិស្សិតពិបាកចូលរៀនដោយផ្ទាល់ ដូច្នេះហើយ គណៈគ្រប់គ្រងសាលា បានសម្រេច ផ្អាកថ្នាក់រៀននៅនឹងកន្លែង ហើយប្រើការរៀនតាមអនឡាញជំនួសវិញ។

កាលពីព្រឹកថ្ងៃពុធ នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ទីក្រុងបាងកក និងខេត្តជុំវិញរបស់ខ្លួន, តំបន់ភាគខាងកើត និងឆ្នេរភាគនិរតីនៃប្រទេសថៃ នឹងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង ដែលគ្របដណ្តប់ ៨០% នៃតំបន់ទាំងនោះ។ ស្ថានភាពស្រដៀងគ្នានេះ ក៏ត្រូវបានព្យាករណ៍សម្រាប់តំបន់ភាគខាងជើង និងភាគឦសានផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវទឹកធម្មជាតិ និងតាមជើងភ្នំ ត្រូវបានគេណែនាំឲ្យត្រៀមខ្លួន ប្រយ័ត្នទឹកហូរជន់ និងជំនន់ទឹកភ្លៀង។

នៅទីក្រុងបាងកក អ្នកធ្វើដំណើរតាមរថយន្តក្រុងជាច្រើន ត្រូវជាប់គាំងនៅពេលយប់ ដោយ​សារកង្វះការដឹកជញ្ជូនសាធារណៈ ខណៈតាក់ស៊ី ក៏ត្រូវជាប់គាំងផងដែរដោយសារទឹកជំនន់។

ឡានទាហាន ត្រូវបានដាក់ពង្រាយ​នៅតាម​តំបន់​ដែល​មាន​ទឹក​ជំនន់​ខ្លាំង ដើម្បី​ផ្តល់​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ធ្វើ​ដំណើរ​។

នៅ​ផ្លូវ​ Chaengwattana, តំបន់​ខ្លះត្រូវទឹកលិច កន្លះម៉ែត្រដោយសារ​ភ្លៀង​ធ្លាក់ខ្លាំង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ទឹកជំនន់ កំពុងវាយលុកទីក្រុងបាងកក ស្ទើរគ្រប់ទីកន្លែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម