Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដាប្រទេសនៅ អឺរ៉ុប កំពុងមើលមុខគ្នាលែងចំ ដោយសារវិបត្តិថាមពល

បានផុស

នៅ

លោក Glenn Diesen សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ South-Eastern Norway បានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃពុធថា វិបត្តិថាមពលកំពុងបង្កើតការប្រេះឆា ក៏ដូចជាមើលមុខគ្នាលែងចំរវាងបណ្តាប្រទេសនៅអឺរ៉ុប ដោយសារតែពលរដ្ឋរបស់ពួកគេកាន់តែមិនពេញចិត្តនឹងការកើនឡើងនៃតម្លៃថាមពល ។

លោក Glenn Diesen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Diesen បាននិយាយនៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ថា “វិបត្តិបច្ចុប្បន្ននេះកំពុងបណ្តាលឲ្យមានការបែកបាក់គ្នាបន្តិចម្ដងៗនៅក្នុងទ្វីបអឺរ៉ុប ដោយសារតែអ្នកខ្លះគិតថា យើងគួរតែមើលពីរបៀបដែលយើងបានរួមចំណែកក្នុងវិបត្តិនេះ ខណៈដែលប្រទេសផ្សេងទៀតចង់ប្រឈមមុខជាមួយរុស្ស៊ីរហូតដល់ទីបញ្ចប់” ។

អ្នកជំនាញរូបនេះបានរំឭថា ជាក់ស្ដែងនៅសាធារណរដ្ឋឆេក យ៉ាងហោចណាស់មនុស្ស ៧០,០០០ នាក់បានដើរតាមផ្លូវនៅទីក្រុង Prague ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់ថាមពលខ្ពស់ ដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបើកប្រតិបត្តិការយោធាមួយនៅអ៊ុយក្រែន បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានអំពាវនាវរកជំនួយក្នុងការការពារខ្លួនប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន ។ ក្រោយមកលោកខាងលិចបានឆ្លើយតបដោយការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរុស្ស៊ី ដោយសហភាពអឺរ៉ុបបានសន្យាថានឹងបញ្ចប់ការពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ហើយប្លុកនេះបានអនុម័តកញ្ចប់ទណ្ឌកម្មចំនួន ៧ ប្រឆាំងនឹងទីក្រុងមូស្គូ រួមទាំងការបញ្ឈប់ជាបណ្តើរៗនៃការនាំចូលប្រេងរុស្ស៊ីផងដែរ ។

ទីក្រុងមូស្គូបានចាត់វិធានការសងសឹកជាច្រើន ជាពិសេសបានប្តូរការទូទាត់ឧស្ម័នទៅជាប្រាក់រូបិ៍សម្រាប់ប្រទេសដែលបានដាក់កំហិតទាំងអស់ ។ នៅថ្ងៃទី ២៧ ខែមេសា ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom បានផ្អាកការផ្គត់ផ្គង់ឧស្ម័នក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុនឧស្ម័នដ៏លេចធ្លោរបស់ប៉ូឡូញ PGNiG ដោយសារតែការបដិសេធរបស់ខ្លួនក្នុងការទូទាត់ប្រាក់រូបិ៍សម្រាប់ឧស្ម័នរុស្ស៊ី ខណៈកន្លងប្រទេសប៉ូឡូញទទួលបានឧស្ម័នរុស្ស៊ីរហូតដល់ ១០ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំតាមរយៈបំពង់បង្ហូរឧស្ម័ន Yamal-Europe ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចំណុចសំខាន់ៗដែលលោក ពូទីន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម