ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់មូលហេតុដែលមិននិយាយពី អ៊ុយក្រែន ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មិនបានលើកឡើងអំពីប្រទេសអ៊ុយក្រែននោះទេ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាពីគន្លឹះរបស់លោកនៅឯកិច្ចប្រជុំពេញអង្គរបស់វេទិកាសេដ្ឋកិច្ចបូព៌ា (EEF) លើកទី ៧ កាលពីថ្ងៃពុធ ។

បន្ទាប់ពីលោក ពូទីន បានបញ្ចប់សុន្ទរកថាបើករបស់លោក មានអ្នកសម្របសម្រួលម្នាក់បានសួរប្រធានាធិបតីរូបនេះថា ហេតុអ្វីបានជាគាត់មិននិយាយសំដៅទៅកាន់ប្រទេសជិតខាងនៅភាគនិរតីរបស់រុស្ស៊ីនៅក្នុងសុន្ទរកថារបស់គាត់ ។
ភ្លាមៗនោះលោក ពូទីន បានឆ្លើយតបថា “តើប្រទេសនេះជាកម្មសិទ្ធិរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកដែរឬទេ? តាមគំនិតរបស់ខ្ញុំគឺ “មិនមែនទេ” ។

លោកប្រធានាធិបតីរូបនេះបានបន្ថែមថា “យើងកំពុងពិភាក្សាបញ្ហានៅក្នុងតំបន់នេះជាចម្បង ។ បច្ចុប្បន្នយើងកំពុងស្ថិតនៅតំបន់ Far East របស់រុស្ស៊ី ប៉ុន្តែលោករីករាយក្នុងការឆ្លើយសំណួរអំពីអ៊ុយក្រែន” ។
គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចបូព៌ា (EEF) បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ទី៥ ខែកញ្ញា ហើយនឹងបន្តដល់ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ខណៈប្រធានបទនៃវេទិកាឆ្នាំនេះគឺ “ផ្លូវទៅកាន់ពិភពលោកពហុប៉ូល” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចំណុចសំខាន់ៗដែលលោក ពូទីន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ