ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ អះអាងថា អាណត្តិរបស់លោកជានាយករដ្ឋមន្ត្រីថៃ គឺដល់ឆ្នាំ ២០២៥ឯណោះ (មានវីដេអូ)
នាយករដ្ឋមន្រ្ដីព្យួរតួនាទីរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថា អាណត្តិ ៨ឆ្នាំរបស់លោកនៅក្នុងតំណែង មិនបានផុតកំណត់កាលពីថ្ងៃទី២៤ខែសីហាដូចដែលលើកឡើងដោយគណបក្សប្រឆាំងទេ ព្រោះអាណត្តិរបស់លោក គួរតែត្រូវបានរាប់ចាប់ពីពេលដែលរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ចូលជាធរមាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់តុលាការធម្មនុញ្ញដែលបែកធ្លាយ បានបង្ហាញថា អាណត្តិរបស់លោក ប្រាយុទ្ធ បានចាប់ផ្តើមនៅថ្ងៃទី៦ខែមេសា ឆ្នាំ ២០១៧ ជាថ្ងៃដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្នចូលជាធរមាន។ ដូច្នេះហើយ ឋានៈជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ នៅមុនកាលបរិច្ឆេទនោះ នឹងមិនត្រូវបានគិតទេ។
លោក ប្រាយុទ្ធ ថែមទាំងបានអះអាងផងដែរថា អាណត្តិរបស់លោកគឺស្របតាមស្តង់ដារអន្តរជាតិ និងនីតិរដ្ឋ ពោលគឺមេដឹកនាំរដ្ឋាភិបាល មិនគួរត្រូវបានអនុញ្ញាតឲ្យកាន់អំណាចយូរពេកទេ។


ក្នុងសេចក្តីថ្លែងការណ៍នោះ លោកបញ្ជាក់ថា លោកបានបំពេញតួនាទីជានាយករដ្ឋមន្ត្រីដោយស្មោះត្រង់ និងស្មោះស្ម័គ្រ ហើយតែងតែគិតគូរពីកាតព្វកិច្ចការពារផលប្រយោជន៍សាធារណៈក្រោមរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខ។
សរុបសេចក្តីមក លោកអះអាងថា អាណត្តិ៨ឆ្នាំរបស់លោកជានាយករដ្ឋមន្ត្រី គឺនឹងបន្តរហូតដល់ឆ្នាំ២០២៥ឯណោះ។
គួរបញ្ជាក់ជាថ្មី តុលាការធម្មនុញ្ញបានព្យួរតំណែងលោក ប្រាយុទ្ធ កាលពីថ្ងៃទី២៤ ខែសីហា បន្ទាប់ពីតុលាការទទួលយកញត្តិរបស់គណបក្សភឿថៃ ដែលជំទាស់ថា អាណត្តិរបស់លោកប្រាយុទ្ធ បានផុតកំណត់នៅថ្ងៃទី ២៤ ខែសីហា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ លោក ថាក់ស៊ីន ផ្តាំផ្ញើពាក្យប៉ុន្មានម៉ាត់ ទៅលោក ប្រាយុទ្ធ ក្រោយត្រូវព្យួរតំណែង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់