ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសបញ្ជូនសព្វាវុធបន្ថែមទៀត ទៅអ៊ុយក្រែន (មានវីដេអូ)
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញានេះថា សហរដ្ឋអាមេរិក នឹងបញ្ជូនសព្វាវុធបន្ថែម សរុបមានទំហំទឹកប្រាក់ ៦៧៥ លានដុល្លារ ទៅឲ្យអ៊ុយក្រែន។

លោក Austin បានធ្វើសេចក្តីប្រកាសបែបនេះ នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន។
លោកនិយាយថា ទីក្រុងកៀវ គឺស្ថិតនៅចំណុចសំខាន់មួយទៀត ក្នុងការប៉ុនប៉ង ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ហើយបានប្តេជ្ញាថា អាមេរិកនឹងបន្តជួយក្នុងរយៈពេលយូរអង្វែង។

កាលពីសប្តាហ៍មុន សេតវិមានបានស្នើសុំសភាឲ្យបែងចែកទឹកប្រាក់បន្ថែមចំនួន ១១.៧ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយផ្នែកយោធាសម្រាប់អ៊ុយក្រែន រួមទាំងទឹកប្រាក់ ៤.៥ពាន់លានដុល្លារសម្រាប់ការទិញសព្វាវុធ និងឧបករណ៍ផងដែរ។
គួរបញ្ជាក់ថា អាមេរិកគឺជាអ្នកឧបត្ថម្ភធំបំផុតសម្រាប់យោធាអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។ ក្នុងចំណោមសព្វាវុធធុនធ្ងន់ដែលមន្ទីរបញ្ចកោណ បញ្ជូនទៅកាន់ទីក្រុងកៀវ រួមមានប្រព័ន្ធរ៉ុកកែតចល័តកម្រិតខ្ពស់ (HIMARS), កាំភ្លើងយន្ត M777 និងយន្តហោះគ្មានមនុស្សបើក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក យល់ព្រម លក់ អាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ១.១ ពាន់ លាន ដុល្លារ ធ្វើឲ្យចិន ខឹងសម្បា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ