ព័ត៌មានអន្ដរជាតិ
២០២២ ជាឆ្នាំដែលទ្វីបអឺរ៉ុប ជួបរដូវក្តៅ ក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)
ទ្វីបអឺរ៉ុបបានជួបប្រទះរដូវក្តៅក្តៅបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ នេះបើយោងតាមសេវាផ្លាស់ប្តូរអាកាសធាតុ Copernicus របស់អឺរ៉ុប។

យោងតាមសេវាដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបមួយនេះ, សីតុណ្ហភាពជាមធ្យមចាប់ពីខែមិថុនាដល់ខែសីហាក្នុងរដូវក្តៅនេះ គឺក្តៅជាងរដូវក្តៅឆ្នាំមុន ០.៤អង្សាសេ។
សេវាកម្មនេះបានរកឃើញថា សីតុណ្ហភាពនៅអឺរ៉ុប ភាគច្រើនគឺឡើងខ្ពស់ជាងមធ្យមនៅភាគខាងកើតទ្វីបក្នុងខែសីហា ប៉ុន្តែក៏ខ្ពស់ជាងកម្រិតមធ្យមផងដែរនៅភាគនិរតី។

អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅសេវានេះ គឺលោកស្រី Freja Vamborg បាននិយាយថា “រលកកម្តៅដ៏ខ្លាំងជាបន្តបន្ទាប់នៅទូទាំងទ្វីបអ៊ឺរ៉ុប គួបផ្សំនឹងលក្ខខណ្ឌអាកាសធាតុស្ងួតខុសពីធម្មតា បាននាំឲ្យមានសីតុណ្ហភាពរដូវក្តៅ ក្តៅខ្លាំង ក្នុងប្រវត្តិសាស្រ្ត, គ្រោះរាំងស្ងួត និងសកម្មភាពអគ្គិភ័យនៅក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុប ដែលប៉ះពាល់ដល់សង្គម និងធម្មជាតិតាមវិធីផ្សេងៗគ្នា”។
រលកកម្តៅ និងភ្លើងឆេះព្រៃនៅអឺរ៉ុប បានវាយប្រហារតំបន់នេះធ្ងន់ធ្ងរ ក្នុងរដូវក្តៅ ហើយមានរបាយការណ៍ថា គ្រោះរាំងស្ងួតនៅទ្វីបនេះ គឺមានសភាពអាក្រក់បំផុតក្នុងរយៈពេល៥០០ឆ្នាំ។

អ្នកវិទ្យាសាស្ត្រអាកាសធាតុបានព្រមានថា ប្រសិនបើកម្តៅសកលលោក នៅតែបន្តកើនឡើងមិនថយចុះទេនោះ នោះរដូវក្តៅនៅអឺរ៉ុបនឹងជួបប្រទះរលកកម្តៅកាន់តែខ្លាំង គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃកាន់តែសាហាវៗ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ អឺរ៉ុប ជួបគ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងរយៈពេល ៥០០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ