Connect with us

ព័ត៌មានអន្ដរជាតិ

មហាក្ស​ត្រិយានី Elizabeth ទី២ សោយទិវង្គត ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា (មានវីដេអូ)

បានផុស

នៅ

មហាក្ស​ត្រិយានី Elizabeth ទី២ ដែលជាព្រះមហាក្សត្រគ្រងរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេស បានសោយទិវង្គតនៅព្រះរាជដំណាក់ Balmoral ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សាបន្ទាប់ពីសោយរាជ្យអស់រយៈពេល ៧០ ឆ្នាំ។

មហាក្ស​ត្រិយានី Elizabeth ទី២
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះនាងបានសោយទិវង្គត កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា (ពេលវេលានៅអង់គ្លេស)។

ព្រះអង្គម្ចាស់ Charles ព្រះជន្ម៧៣ព្រះវស្សា គឺ​ជា​អ្នក​​ឡើង​ស្នងរាជ្យ ហើយ​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ Charles ទី៣។

ព្រះអង្គម្ចាស់ Charles

មហាក្ស​ត្រិយានី Elizabeth ទី២ ទ្រង់ប្រសូតនៅថ្ងៃទី២១ខែមេសាឆ្នាំ១៩២៦ ក្នុងទីក្រុង ឡុងដ៍។ ព្រះនាងបានឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ ហើយបានធ្វើការផ្លាស់ប្តូរសង្គមដ៏ធំសម្បើម។

មហាក្ស​ត្រិយានី Elizabeth ទី២

ព្រះអង្គម្ចាស់ Charles ទី៣ ដែលជាបុត្រាច្បងរបស់ព្រះនាងមានបន្ទូលថា ការសោយទិវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ទ្រង់គឺជា ទុក្ខសោកដ៏ធំធេង សម្រាប់ទ្រង់ និងរាជវង្ស ហើយថា នេះគឺការបាត់បង់មិនអាចកាត់ថ្លៃបាន នៅជុំវិញពិភពលោក។

ទង់សហភាព នឹងត្រូវបង្ហូតពាក់កណ្តាលដងនៅលើព្រះរាជដំណាក់ អគាររាជរដ្ឋាភិបាល ទូទាំងបន្ទាយកងកម្លាំងប្រដាប់អាវុធ និងនៅលើប៉ុស្តិ៍ចក្រភពអង់គ្លេសនៅក្រៅប្រទេស។

នឹងមានការគោះជួងព្រះវិហារ និងការបាញ់កាំភ្លើង ខណៈអង្គការក្នុងស្រុក និងថ្នាក់ជាតិ ព្រមទាំងអង្គការសប្បុរសធម៌នានា ត្រូវរៀបចំវិធីគោរពវិញ្ញាណក្ខន្ធ។

គួរបញ្ជាក់ថា ពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់ព្រះមហាក្សត្រិយានី នឹងធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ស្ដេចស្រីបំបែកកំណត់ត្រាពិភពលោក Guinness ច្រើនបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម