ព័ត៌មានអន្ដរជាតិ
ចិន-រុស្ស៊ី សម្រេចលែងប្រើលុយដុល្លារសម្រាប់ការផ្គត់ផ្គង់ឧស្ម័ន
ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីចាប់ផ្តើមបង់ជាប្រាក់យ័ន និងប្រាក់រូបិ៍ សម្រាប់ការផ្គត់ផ្គង់ឧស្ម័ន ជំនួសឲ្យប្រាក់ដុល្លារអាមេរិក ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។

លោក Alexei Miller នាយកប្រតិបត្តិក្រុមហ៊ុន Gazprom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំតាមវីដេអូជាមួយប្រធានក្រុមហ៊ុនប្រេងរបស់ប្រទេសចិន CNPC លោក Dai Houliang ថា “យន្តការទូទាត់ថ្មីនេះគឺជាដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាន់ពេលវេលា គួរឲ្យទុកចិត្ត និងជាក់ស្តែង ហើយវានឹងក្លាយជាគំរូដ៏ល្អសម្រាប់ក្រុមហ៊ុនផ្សេងទៀត” ។
សេចក្តីថ្លែងការណ៍របស់ Gazprom បាននិយាយថា លោក Miller បានជូនដំណឹងដល់សមភាគីចិនរួចហើយអំពីស្ថានភាពការងារលើគម្រោងផ្គត់ផ្គង់ឧស្ម័នតាមរយៈផ្លូវភាគខាងកើត និងតាមរយៈបំពង់បង្ហូរឧស្ម័ន ‘Power of Siberia’ ដែលតភ្ជាប់បណ្តាញឧស្ម័នរុស្ស៊ី និងចិន ។

កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃការកាត់បន្ថយការពឹងផ្អែករបស់រុស្ស៊ីលើប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ និងរូបិយប័ណ្ណរឹងផ្សេងទៀតដែលត្រូវបានដាក់ដោយទណ្ឌកម្មរបស់លោកខាងលិចក្នុងការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែន ។
ថ្មីៗនេះ រុស្ស៊ីបាននិងកំពុងធ្វើការកសាងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយប្រទេសចិន និងបណ្តាប្រទេសមិនមែនលោកខាងលិចផ្សេងទៀត ជាពិសេសគឺការផ្គត់ផ្គង់ឧស្ម័ន ខណៈរុស្ស៊ីនឹងមិនបន្តការបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបនោះទេ រហូតដល់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូត្រូវបានដកចេញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ បណ្ដាប្រទេសនៅ អឺរ៉ុប កំពុងមើលមុខគ្នាលែងចំ ដោយសារវិបត្តិថាមពល

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត