Connect with us

ព័ត៌មានអន្ដរជាតិ

បើអ្នកមានប្រតិកម្មក្រោយចាក់វ៉ាក់សាំងកូវីដ តើអ្នកណានឹងផ្តល់សំណង ក្រុមហ៊ុនឬរដ្ឋាភិបាល?

បានផុស

នៅ

នៅពេលគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតាបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ជាប្រវត្តិសាស្ត្របានចាប់ផ្តើម សំណងសម្រាប់ផលប៉ះពាល់ដែលអាចកើតមានគឺជាបញ្ហាដ៏សំខាន់មួយខណៈរដ្ឋាភិបាលនានាកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងការទទួលបានថ្នាំបង្ការនិងការការពារសាធារណៈជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានភាពចម្រូងចម្រាស់ដែលបង្កឡើងដោយប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ជុំវិញការបដិ​សេធរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងមិនទទួលខុសត្រូវចំពោះផលប៉ះពាល់ដែលអាចកើតមានក្រោយពេលចាក់ថ្នាំបង្ការ, ភាពតានតឹងរវាងរដ្ឋាភិបាលនិងក្រុមហ៊ុនបានលេចឡើងកាន់តែច្បាស់ស្តីពីលក្ខខណ្ឌលើការសងជំងឺចិត្ត។

ប្រទេសអភិវឌ្ឍន៍ជាច្រើនមានឆន្ទៈក្នុងការទទួលយកហានិភ័យនិងទូទាត់ដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងដើម្បីធានាថា ពួកគេទទួលបានចំណែកនៃការផ្គត់ផ្គង់មានកំណត់។ រដ្ឋាភិបាលអង់គ្លេសនិងអូស្រ្តាលីបានយល់ព្រមផ្តល់សំណងផ្លូវច្បាប់ដល់ក្រុមហ៊ុន Pfizer។

កាលពីខែកញ្ញា សហភាពអឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca ដោយយល់ស្របថា រដ្ឋាភិបាលនៃប្រទេសជាសមាជិករបស់ខ្លួននឹងទទួលខុសត្រូវចំពោះការទាមទារលើសពីដែនកំណត់ដែលបានព្រមព្រៀងគ្នាទាក់ទងនឹងផលប៉ះពាល់ពីវ៉ាក់សាំងដើម្បីជាថ្នូរនឹងតម្លៃវ៉ាក់សាំងកាន់តែទាប។

ប៉ុន្តែមានការសម្របសម្រួលតិចតួចណាស់សម្រាប់ប្រទេសក្រីក្រ។

និយតកររបស់ប្រទេសនានាបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការចាក់វ៉ាក់សាំងគឺកម្រកើតមានណាស់ពោលគឺប្រហែលមានតែមួយឬពីរប៉ុណ្ណោះក្នុងមួយលានដូស។

ប៉ុន្តែរូបភាពពេញលេញស្តីពីផលប៉ះពាល់ដែលអាចកើតមានគឺមិនទាន់ត្រូវបានគេដឹងនៅឡើយទេដោយសារតែវ៉ាក់សាំងកូវីដកំពុងត្រូវបានបង្កើតឡើងក្នុងល្បឿនមិនធ្លាប់មានពីមុនមក។ ការបង្កើតវ៉ាក់សាំងជាធម្មតាចំណាយពេលរហូតដល់ទៅមួយទសវត្សរ៍ឯណោះ។ ផលប៉ះពាល់មួយចំនួនអាចត្រូវបានរកឃើញតែបន្ទាប់ពីការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប៉ុណ្ណោះ។

មនុស្ស៨នាក់បានរាយការណ៍ពីប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរបន្ទាប់ពីទទួលបានវ៉ាក់សាំង mRNA របស់ក្រុមហ៊ុន Pfizer និង BioNTech កាលពី២សប្តាហ៍មុន។

Covax ដែលជាគំនិតផ្តួចផ្តើមជាសកលក្នុងគោលបំណងធានាសុវត្ថិភាព ទទួលបានវ៉ាក់សាំងកូវីដសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមចំនួន៩២ក៏កំពុងព្យាយាមសងជំងឺចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងគោលបំណងបើកផ្លូវឲ្យទទួលបានវ៉ាក់សាំងផងដែរ។

Covax បាននិយាយថា ខ្លួននឹងបង្កើតយន្តការសំណងគ្មានកំហុសសម្រាប់មនុស្សដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបន្ទាប់ពីទទួលបានវ៉ាក់សាំងពីកម្មវិធីរបស់ខ្លួន។ កម្រិតនៃសំណងនឹងអាស្រ័យលើភាពធ្ងន់ធ្ងរនៃផលប៉ះពាល់និង GDP របស់ប្រទេស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ចិនផ្អាកដឹកជញ្ជូនវ៉ាក់សាំងកូវីដទៅទួរគី ក្រោយមានករណីឆ្លងនៅការិយាល័យគយក្រុងប៉េកាំង

ចុចអាន៖ ថៃ ចាត់វិធានការបន្ទាប់ពីមន្ទីរពេទ្យឯកជនផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងកូវីដក្នុងតម្លៃជាង៣០០ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម