ព័ត៌មានអន្ដរជាតិ
វៀតណាម បិទថ្នាក់រៀននៅភាគខាងត្បូង ដោយសារទឹកទន្លេលិចសាលា
អាជ្ញាធរអប់រំក្នុងតំបន់បានរាយការណ៍ថា ការកើនឡើងទឹកទន្លេបានជន់លិចសាលាមធ្យមសិក្សាមួយកន្លែងក្នុងទីក្រុង Bien Hoa ខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ដោយបង្ខំនាយកសាលាឲ្យសិស្សជាង ៣,៦០០ នាក់ស្នាក់នៅផ្ទះដើម្បីសុវត្ថិភាព ។

ការិយាល័យអប់រំ និងបណ្តុះបណ្តាលរបស់ទីក្រុងបញ្ជាក់ថា សិស្សានុសិស្សទាំងអស់នៃសាលាមធ្យមសិក្សា Phuoc Tan 1 ក្នុងសង្កាត់ Phuoc Tan Ward ទាំង ៣,៦១០ នាក់ ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីទីធ្លាសាលា និងតំបន់ជុំវិញត្រូវបានជន់លិចទាំងស្រុងដោយទឹកពីទន្លេ Buong ចាប់ពីរសៀលថ្ងៃពុធមកម្ល៉េះ ខណៈផ្លូវនៅមុខសាលាបានជន់លិចក្នុងជម្រៅប្រមាណ ២០ សង់ទីម៉ែត្រ ។
លោក Vo Van Minh ប្រធានការិយាល័យបាននិយាយថា សិស្សទាំងនេះនឹងត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេវិញនៅពេលមានការបញ្ជាក់ពីខាងសាលា ហើយសាលានឹងរៀបចំថ្នាក់រៀនបន្ថែមសម្រាប់ពួកគេផងដែរ ក្រោយការត្រឡប់ចូលរៀនវិញ ។

លោកបញ្ជាក់ថា ប្រឈមមុខនឹងស្ថានភាពនេះ គណៈគ្រប់គ្រងសាលាបានសម្រេចចិត្តបញ្ចប់ថ្នាក់រៀនលឿនជាងធម្មតា ហើយពួកគេក៏បានចេញសេចក្តីជូនដំណឹងមួយសម្រាប់សិស្សទាំងអស់ឲ្យឈប់សម្រាកសម្រាប់ហេតុផលសុវត្ថិភាព ។
ចំណែកលោក Tran The Bien ប្រធានរដ្ឋបាលសង្កាត់បាននិយាយថា ផ្ទះជាង ១,១០០ ខ្នង ក្រុមហ៊ុន រោងចក្រ និងផ្ទះសំណាក់ជាច្រើនកន្លែងត្រូវបានជន់លិច ខណៈតំបន់ជាច្រើនផ្សេងទៀតកំពុងស្ថិតនៅក្រោមទឹកជំនន់ពី ១ ទៅ ១.២ ម៉ែត្រ ។

ជាចុងក្រោយលោក Bien បាននិយាយថា មិនមានអ្នករងគ្រោះណាម្នាក់ត្រូវបានរាយការណ៍នោះទេ ប៉ុន្តែទ្រព្យសម្បត្តិ ផ្ទះសម្បែង រថយន្ត និងម៉ូតូមួយចំនួនត្រូវបានខូចខាត ក្នុងអំឡុងពេលទឹកជំនន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ទឹកជំនន់ក្នុងស្រុកមួយនៅជិតក្រុង បាងកក ឈានដល់កម្រិតគ្រោះថា្នក់ ម៉ាស៊ីនបូមទឹកក៏ជួយលែងបាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត