ព័ត៌មានអន្ដរជាតិ
បាតុភូតចម្លែកៗកើតឡើងនៅអង់គ្លេស ក្រោយម្ចាស់ក្សត្រិយានី Elizabeth ទី២ សោយទិវង្គត បានត្រឹម១ម៉ោង
ស្ត្រីជនជាតិអង់គ្លេសម្នាក់ បានចែករំលែករូបភាពនៃពពក ដែលស្រដៀងនឹងព្រះមហាក្សត្រិយានី Elizabeth ទី២ អណ្តែតលើទីក្រុងអង់គ្លេសមួយ ដោយរូបនេះ ត្រូវថតជាប់ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីព្រះនាង សោយទិវង្គត។

លោកស្រី Leanne Bethell ដែលរស់នៅក្នុងទីក្រុង Telford នៃប្រទេសអង់គ្លេស បានចែករំលែកបាតុភូតនេះនៅលើ Facebook ដោយបង្ហាញថា រូបនេះមើលទៅស្រដៀងនឹងព្រះមហាក្សត្រិយានីដែលពាក់មួក របស់ព្រះនាងខ្លាំងណាស់។

ស្របពេលជាមួយគ្នានោះ មានអ្នកលេង Facebook ម្នាក់ចូល Comment ថា “អ្វីដែលខ្ញុំដឹងគឺថា ព្រះមហាក្សត្រិយានីបានលះបង់ជីវិត ដើម្បីយើងដោយសេចក្តីគោរពបំផុត។ សូមយាងទៅកាន់ទីបរមសុខព្រះនាង Elizabeth ទី២”។
អ្នក Comment មួយទៀតបានសរសេរថា “ព្រះនាង Elizabeth តែងតែមើលថែយើង នៅខាងលើ”។

ចំណែកបាតុភូតមួយទៀតគឺ ឥន្ទធនូពីរតង់ ក៏បានលេចចេញមកលើព្រះរាជវាំង Buckingham ផងដែរ ដោយមនុស្សជាច្រើននិយាយថា ព្រះមហាក្សត្រិយានី បានផ្ញើសញ្ញាមួយមកយើងនោះជាសញ្ញាថា ព្រះនាងពិតជាបានចាកចេញពីយើងមែនហើយ។
គួរបញ្ជាក់ថា អ្នកនាំពាក្យព្រះបរមរាជវាំង Buckingham បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជាក់ពីការសោយទិវង្គតរបស់ព្រះនាង។

ឥឡូវនេះ ចក្រភពអង់គ្លេស និងអាណាចក្រ Commonwealth ត្រូវកាន់ទុក្ខរយៈពេល១០ថ្ងៃ។ ពិធីបុណ្យសពថ្នាក់រដ្ឋ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅព្រះវិហារ Westminster Abbey កណ្តាលទីក្រុងឡុងដ៍នៅថ្ងៃចន្ទ ទី១៩ខែកញ្ញា ដែលនឹងមានការចូលរួមដោយខ្សែរាជវង្សរបស់ព្រះនាង ព្រមទាំងប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានាធិបតី រាជវង្សអឺរ៉ុប និងឥស្សរជនសំខាន់ៗប្រមាណ ២០០០ អង្គ/នាក់ មកពីជុំវិញពិភពលោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ព្រះរាជជីវប្រវត្តិម្ចាស់ក្សត្រិយានី Elizabeth ទី២, ព្រះមហាក្សត្រគ្រងរាជ្យយូរបំផុតរបស់ ចក្រភពអង់គ្លេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់