ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បង្ហើបថា កូរ៉េខាងជើង អាចចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឲ្យដឹងថា ប្រទេសរបស់លោក អាចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងខែវិច្ឆិកា។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា ទៅកាន់សភាជាតិកូរ៉េខាងជើង លោក គីម បានលើកឡើងពីការព្រមានរបស់អង្គការសុខភាពពិភពលោក (WHO) ដែលថា រដូវរងាអាចនឹងមានការផ្ទុះឡើងនៃករណីឆ្លងវីរុសនេះ។
លោកបានថ្លែងដោយមិនបញ្ជាក់លម្អិតថា “ដូច្នេះ រួមជាមួយនឹងការចាក់ថ្នាំបង្ការដោយទំនួលខុសត្រូវ យើងគួរតែណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ពាក់ម៉ាសដើម្បីការពារសុខភាពរបស់ពួកគេចាប់ពីខែវិច្ឆិកាទៅ”។
កូរ៉េខាងជើង មិនបានបញ្ជាក់ពីការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ទេ ថ្វីបើកំណត់ត្រាគយបង្ហាញថា ខ្លួនបាននាំចូលវ៉ាក់សាំងពីប្រទេសចិនក្នុងឆ្នាំនេះក៏ដោយ។
កាលពីខែមុន លោក គីម បានប្រកាសជ័យជម្នះលើជំងឺកូវីដ១៩ និងបញ្ជាឲ្យដកវិធានការប្រឆាំងការរាតត្បាតជាអតិបរមា ដែលបានដាក់ក្នុងខែឧសភា។
កូរ៉េខាងជើង មិនដែលបញ្ជាក់ពិតប្រាកដថា មានមនុស្សប៉ុន្មាននាក់បានឆ្លងជំងឺកូវីដ-១៩ទេដោយសារប្រទេសនេះខ្វះមធ្យោបាយធ្វើតេស្ដ។
ផ្ទុយទៅវិញ កូរ៉េខាងជើងបានរាយការណ៍ពីចំនួនអ្នកជំងឺគ្រុនក្តៅប្រចាំថ្ងៃ ដែលបានកើនឡើងដល់ប្រហែល ៤.៧៧លាននាក់ ក្នុងចំណោមប្រជាជនប្រហែល ២៥ លាននាក់។ ប៉ុន្តែខ្លួនមិនបានចុះបញ្ជីករណីបែបនេះថ្មីទេ ចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដាមក ហើយនិយាយថា អ្នកស្លាប់មានចំនួន៧៤នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង ប្រកាសយកឈ្នះលើកូវីដ ទោះលោក គីម ចេញរោគសញ្ញាគ្រុនក្តៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?