ព័ត៌មានអន្ដរជាតិ
ការសិក្សាថ្មី ៖ ផែនដីកំពុងស្ថិតក្នុងហានិភ័យ ៤ ចំណុច អាចជាមហន្តរាយសម្រាប់មនុស្សជុំវិញពិភពលោក
ការសិក្សាដែលបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី Science បានឲ្យដឹងកាលពីថ្ងៃសុក្រថា ផែនដីកំពុងស្ថិតក្នុងហានិភ័យ និងគ្រោះថ្នាក់ចំនួន ៤ ចំណុចដូចជា ការកើនឡើងកម្ដៅផែនដី, ការរលាយនៃផ្ទាំងទឹកកកនៅតំបន់ Greenland និងភាគខាងលិចអង់តាក់ទិកដែលបណ្តាលឲ្យមានការកើនឡើងកម្រិតទឹកសមុទ្រដ៏ធំ, ការរលាយស្រទាប់ដីក្រោមនៅតំបន់ប៉ូល និងការងាប់ផ្កាថ្មត្រូពិចទ្រង់ទ្រាយធំ ។

លោក David Armstrong McKay អ្នកដឹកនាំការសិក្សានៃមជ្ឈមណ្ឌល Stockholm Resilience Center បាននិយាយថា ទោះបីជាការបំភាយឧស្ម័នត្រូវបានបញ្ឈប់ ហើយសីតុណ្ហភាពឈប់កើនឡើងក៏ដោយ ក៏ផ្ទាំងទឹកកក មហាសមុទ្រ ឬទឹកភ្លៀងនឹងបន្តធ្លាក់ចុះជាច្រើនទសវត្សរ៍ទៀត ។
លោក David Armstrong បាននិយាយទៀតថា “យើងអាចមើលឃើញសញ្ញានៃអស្ថិរភាពនេះរួចហើយនៅក្នុងផ្នែកនៃផ្ទាំងទឹកកកភាគខាងលិចអង់តាក់ទិក និង Greenland ក៏ដូចជានៅក្នុងតំបន់ព្រៃអាម៉ាហ្សូន រួមជាមួយចរន្តប្រែប្រួលនៅតំបន់អាត្លង់ទិក” ។

ចំណែកលោកសាស្ត្រាចារ្យ Johan Rockstrom នាយកវិទ្យាស្ថាន Potsdam សម្រាប់ការស្រាវជ្រាវផលប៉ះពាល់អាកាសធាតុបាននិយាយថា “បច្ចុប្បន្ន ពិភពលោកកំពុងឆ្ពោះទៅរកនៃការឡើងកំដៅផែនដីពី ២ ទៅ ៣ អង្សាសេ ហើយនេះបញ្ជាក់ថា ផែនដីកំពុងឆ្លងកាត់ចំណុចគ្រោះថ្នាក់ជាច្រើនដែលនឹងក្លាយជាមហន្តរាយសម្រាប់មនុស្សជុំវិញពិភពលោក ។
លោក Rockstrom សង្កត់ធ្ងន់ថា ” ការសិក្សានេះពិតជាបញ្ជាក់ពីមូលហេតុនៃគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលកំណត់សីតុណ្ហភាព ១.៥ អង្សាសេ ។ ដូច្នេះដើម្បីរក្សាបាននូវលក្ខខណ្ឌដែលអាចរស់នៅបាននៅលើផែនដី និងធ្វើឲ្យសង្គមមានស្ថេរភាព យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីការពារចំណុចសំខាន់ទាំងអស់របស់ផែនដី” ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺជា កិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុជាសាកលដំបូងគេដែលមិនធ្លាប់មាន និងស្របច្បាប់ត្រូវបានអនុម័តនៅក្នុងសន្និសីទអាកាសធាតុទីក្រុងប៉ារីស (COP21) ក្នុងខែធ្នូ ឆ្នាំ ២០១៥ ។ វាបានកំណត់ក្របខ័ណ្ឌពិភពលោកដើម្បីចៀសវាងការប្រែប្រួលអាកាសធាតុដ៏គ្រោះថ្នាក់ដោយកំណត់ការឡើងកម្ដៅផែនដីឲ្យនៅក្រោមកម្រិត ២ អង្សាសេ និងបន្តការខិតខំប្រឹងប្រែងដើម្បីកំណត់សីតុណ្ហភាពដល់ក្រោម ១.៥ អង្សាសេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ