ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រកាសដណ្ដើមបានទឹកដីជាង ១ ពាន់គីឡូម៉ែត្រការ៉េបន្ថែមទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងទ័ពបានរំដោះការតាំងទីលំនៅរាប់សិបកន្លែង និងបានដណ្តើមយកមកវិញនូវទឹកដីជាង ១,០០០ គីឡូម៉ែត្រការ៉េក្នុងតំបន់ Kharkiv នៅភាគខាងកើតក៏ដូចជានៅតំបន់ Kherson ភាគខាងត្បូងកាលពីសប្តាហ៍មុន ។
លោក Zelenskyy បានបង្ហោះវីដេអូកាលពីថ្ងៃសុក្របង្ហាញពី ទាហានអ៊ុយក្រែនបានដណ្ដើមយកទីក្រុង Balakliia ភាគខាងកើត, ភាគខាងត្បូងនៃទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែន ។
ក្នុងវីដេអូនោះ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានឆ្ពោះទៅមុខដល់ទឹកដីដែលដណ្ដើមបានជិត ៥០ គីឡូម៉ែត្រក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីការវាយប្រហារមួយលើរុស្ស៊ី ។
ទាហានរបស់អ៊ុយក្រែនបាននិយាយទៀតថា ពួកគេក៏កំពុងឃើញការដកថយរបស់កងកម្លាំងរុស្ស៊ីផងដែរ ជាពិសេសព្យាយាមជម្លៀសបុគ្គលិកយោធាដែលរងរបួស និងសម្ភារៈយោធាដែលខូចខាតនៅជិតទីក្រុង Kharkov ។
ការវាយដណ្ដើមយកទឹកដីមកវិញនៅភាគខាងកើតរបស់អ៊ុយក្រែនបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីទីក្រុងកៀវបានប្រកាសចាប់ផ្តើមការវាយលុកដែលរង់ចាំជាយូរមកហើយក្នុងចម្ងាយរាប់រយគីឡូម៉ែត្រពីផ្នែកម្ខាងទៀតនៃតំបន់ជួរមុខនៅក្នុងខេត្ត Kherson ភាគខាងត្បូង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ