Connect with us

ព័ត៌មានអន្ដរជាតិ

ស្តេច Charles ទី៣ ក្លាយជាព្រះមហាក្សត្រថ្មីរបស់ ចក្រភពអង់គ្លេស ជាផ្លូវការ

បានផុស

នៅ

ស្តេច Charles ទី៣ ត្រូវបានប្រកាសជាផ្លូវការថា ជាព្រះមហាក្សត្ររបស់ចក្រភពអង់គ្លេសនៅថ្ងៃសៅរ៍ទី១០ខែកញ្ញានេះ ក្នុងពិធីជាប្រវត្តិសាស្ត្រមួយនៅឯព្រះបរមរាជវាំង St. James។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គម្ចាស់ Charles បានក្លាយជាស្តេចដោយស្វ័យប្រវត្តិ នៅពេលព្រះមាតារបស់ទ្រង់គឺមហាក្សត្រិយានី Elizabeth ទី២ យាងសោយទិង្គត់កាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា។

ព្រះរាជពិធីនៅឯរាជវាំង St. James ក្នុងទីក្រុងឡុងដ៍ មានការចូលរួមដោយក្រុមប្រឹក្សាគ្រងរាជសម្បត្តិ ដែលរួមមានទាំងអ្នកនយោបាយជាន់ខ្ពស់ និងក្រុមមន្ត្រីដែលផ្តល់ប្រឹក្សាដល់ព្រះមហាក្សត្រផងដែរ។

ស្តេច Charles ទី៣ ត្រូវបានអមព្រះរាជដំណើរនៅក្នុងពិធីនេះ ដោយអគ្គមហេសីរបស់ទ្រង់គឺព្រះនាង Camilla និងបុត្រាច្បង William ដែលបច្ចុប្បន្ន ក្លាយជាអ្នកស្នងរាជ្យ។

ស្តេច Charles ទី៣ បានគូសបញ្ជាក់សម្រាប់រជ្ជកាលរបស់ទ្រង់ ដោយបានសច្ចានៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ទ្រង់នឹងបន្តបម្រើពេញមួយជីវិតដូចព្រះមហាក្សត្រិយានី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Hindustan Times

ចុចអាន៖ ពិភពលោកកាន់ទុក្ខចំពោះ ការសោយទិវង្គតរបស់មហាក្សត្រិយានី Elizabeth ទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម