Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋក្នុងទីក្រុងបាងកក ភ្ញាក់ផ្អើលពេលឃើញមឈូស​អណ្តែត​​ក្នុងភូមិ

បានផុស

នៅ

ពលរដ្ឋថៃមានការភ្ញាក់ផ្អើល និងស្រែកឆោឡោយ៉ាងខ្លាំងនៅពេលដែលឃើញក្តារមឈូសអណ្តែតពាសវាលពាសកាល នៅក្នុងភូមិ ខណ:ដែលមានទឹកជំនន់លិចនៅក្នុងភូមិនោះ ។

ហេតុការដ៏គួរអោយតក់ស្លុតនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ស្របពេលដែលទឹកជំនន់កំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងទីក្រុងបាងកក និងបណ្តាខេត្តជាច្រើនទៀតនៅក្នុងប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា នៅព្រឹកនោះ គឺនៅជាយភូមិមួយក្នុងតំបន់រុាំងសិត នាទីក្រុងបាងកក ដោយសារតែទឹកជំនន់លិចទាំងស្រុងនៅក្នុងតំបន់នេះ គឺមានប្រជាពលរដ្ឋថៃនាំគ្នាស្រែកដោយការភ្ញាក់ផ្អើល បន្ទាប់ពីពួកគាត់បានឃើញក្តារមឈូសចំនួន៣ បានអណ្តែតក្នុងភូមិ ។

នៅពេលនោះដែរក៏មានអ្នកខ្លះទៅបើកគម្របមើល គឺជាក្តារមឈូសទទេពុំមានសពនៅក្នុងនោះឡើយ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ពួកគេចេះតែពិចារណាទៅតាមអបីយ៍ជំនឿរៀងៗខ្លួន ទៅតាមដែលពួកគេយល់ឃើញ។

ដោយឡែកលោក ចូត ជាអ្នកធ្វើក្តារមឈូសលក់នៅក្បែតំបន់នេះបាននិយាយថា នៅមុននេះមួយថ្ងៃ គឺចាប់ពីម៉ោង​១២​ថ្ងៃត្រង់ មានភ្លៀងធ្លាក់រហូតដល់ព្រលប់ បន្ទាប់មកក៏មានទឹកជន់ឡើងតែម្តងដោយលោកមិនបានដឹងថា មឈូសរបស់លោកដែលធ្វើនៅខាងក្រៅផ្ទះ អណ្តែតចេញទៅតាមភូមិនោះឡើយ ទើបតែព្រឹកឡើងទើបដឹងថា មឈូសរបស់លោកបាត់អស់មួយចំនួន ទើបលោកបានដើរប្រមូលតាមភូមិយកមកវិញ ដែលបញ្ហានេះលោកគ្មានចេតនានោះឡើយ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម