ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង រៀបចំខ្លួនចាកចេញពីប្រទេស ចិន
នៅប៉ុន្មានថ្ងៃខាងមុខនេះ លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិន ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ សម្រាប់ដំណើរទៅកាន់តំបន់អាស៊ីកណ្តាល ដែលលោកនឹងជួបលោក វ្ល៉ាឌីមៀរ ពូទីន ពោលគឺមួយខែមុនពេលលោក ស៊ី ត្រៀមខ្លួនបំពេញតួនាទីជាមេដឹកនាំចិនដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីលោក ម៉ៅ សេទុង។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី នៅបរទេស ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ១៩ ហើយដំណើរនេះនឹងបង្ហាញថាតើលោក ស៊ី មានទំនុកចិត្តប៉ុនណា អំពីការក្តោបក្តាប់អំណាចនៅក្នុងប្រទេសចិន និងគូសបញ្ជាក់ថាតើស្ថានភាពពិភពលោកកាន់តែមានគ្រោះថ្នាក់កម្រិតណា ខណៈមានការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីជាមួយលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន វិបត្តិតៃវ៉ាន់ និងសេដ្ឋកិច្ចពិភពលោកដែលកំពុងជាប់គាំង។
លោក ស៊ី គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធទី១៤ខែកញ្ញា ហើយបន្ទាប់មកនឹងជួបជាមួយលោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Samarkand ក្នុងប្រទេស អ៊ូសបេគីស្ថាន។

ធ្លាប់តែជាដៃគូជាន់ខ្ពស់នៅក្នុងឋានានុក្រមកុម្មុយនិស្តសកល ឥឡូវនេះ ប្រទេសរុស្ស៊ីបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ ត្រូវបានគេចាត់ទុកថាជាដៃគូវ័យក្មេងរបស់ប្រទេសចិនកុម្មុយនិស្ត ដែលត្រូវបានគេព្យាករណ៍ថានឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនៅទសវត្សរ៍ក្រោយ។
លោក ស៊ី បានជួបលោក ពូទីន ដោយផ្ទាល់ចំនួន ៣៨ លើកចាប់តាំងពីបានក្លាយជាប្រធានាធិបតីរបស់ប្រទេសចិនក្នុងឆ្នាំ ២០១៣ ប៉ុន្តែលោក ស៊ី មិនទាន់បានជួបលោក ចូ បៃដិន ដោយផ្ទាល់នៅឡើយទេចាប់តាំងពីលោក បៃដិន បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០២១។
លោក ស៊ី បានជួបលោកពូទីនលើកចុងក្រោយកាលពីខែកុម្ភៈ ពោលគឺប៉ុន្មានសប្តាហ៍មុនពេលប្រធានាធិបតីរុស្ស៊ី ចេញបញ្ជាឲ្យបើកការលុកលុយប្រទេសអ៊ុយក្រែន ដែលបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់និងបង្កចលាចលដល់សេដ្ឋកិច្ចពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក ស៊ី និង ពូទីន នឹងជួបទល់មុខគ្នាផ្ទាល់ នៅសប្តាហ៍ក្រោយ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម