Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ពន្យល់មូលហេតុ នៃការដកទ័ពចេញពីទីតាំងជាច្រើននៅ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ពីការដកទ័ពចេញពីទីតាំងជាច្រើននៅទូទាំងតំបន់ Kharkov របស់ប្រទេសអ៊ុយក្រែន ​ចំពេលទីក្រុង កៀវ​ វាយលុកកានតែខ្លាំងនៅ​ក្នុង​តំបន់នេះ។

យោធារុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១១ខែកញ្ញាថា “ដើម្បីសម្រេចបាននូវគោលដៅនៃប្រតិបត្តិការយោធាពិសេស ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីប្រមូលផ្តុំកងទ័ពសាជាថ្មីនៅក្នុងតំបន់ Balakleya និង Izyum ដើម្បីកសាងសមត្ថភាពក្នុងទិសដៅ Donetsk”។

ក្រសួង​​អះអាង​ថា កងទ័ព​ដែល​ឈរជើង​នៅ​ក្នុង​តំបន់​ ត្រូវ​បានដាក់ពង្រាយ​ជាថ្មី ក្នុង​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ ​ចូល​ទៅក្នុង​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាមានិត Donetsk។ ក្នុងអំឡុងពេលប្រតិបត្តិការនេះ យោធាបានអនុវត្តសកម្មភាពរំខាន និងវាយប្រហារជាច្រើនលើកច្រើនសា។

ក្រសួងបន្តថា ដើម្បីការពារការខូចខាតដល់កងទ័ពរុស្ស៊ី យោធាបាននិងកំពុងដាក់ឲ្យអង្គភាពអ៊ុយក្រែននៅក្នុងតំបន់នេះ ចូលក្នុងចំណុចនៃការវាយប្រហារដោយកាំភ្លើងធំ មីស៊ីល និងយន្តហោះដ៏មានអានុភាព។ គ្រឿងសព្វាវុធ និងកាំភ្លើងធំជាង ១០០ ត្រូវបានបំផ្លាញ ខណៈអ្នកប្រយុទ្ធអ៊ុយក្រែន និងបរទេសជាង ២០០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។

ការ​ដក​ថយ​នេះ​កើត​ឡើង​ចំ​ពេល​មាន​ការ​វាយ​លុក​ដ៏ធំ​ពីសំណាក់​អ៊ុយក្រែន​ ដែល​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​តំបន់ Kharkov កាល​ពី​ថ្ងៃ​ព្រហស្បតិ៍៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ទម្លាយគោលបំណងពិត ដែលខ្លួនរៀបចំសមយុទ្ធពហុជាតិសាសន៍ Vostok 2022

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ២៤ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ២៦ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ២៨ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម៣២ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម