Connect with us

ព័ត៌មានអន្ដរជាតិ

មឈូសមហាក្សត្រិយានី Elizabeth ទី២ មកដល់ព្រះរាជដំណាក់ទ្រង់ហើយ

បានផុស

នៅ

យានដែលដឹកមឈូសរបស់មហាក្សត្រិយានី Elizabeth ទី២ របស់ចក្រភពអង់គ្លេសបានមកដល់វិមាន Balmoral ក្នុងរាជធានី Edinburgh ហើយកាលពីថ្ងៃអាទិត្យ ដែលជាព្រះរាជដំណាក់រដូវក្តៅរបស់ព្រះមហាក្សត្រិយានីក្នុងប្រទេសស្កុតឡេន បន្ទាប់ពីព្រះនាងបានសោយទិវង្គតនៅទីនោះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងជន្មាយុ ៩៦ ព្រះវស្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មឈូសរបស់ព្រះនាងត្រូវបានគ្របដណ្ដប់ដោយទង់ជាតិព្រះរាជវាំងស្កុតឡេន អមដោយកម្រងផ្កាដែលព្រះមហាក្សត្រិយានីសព្វព្រះរាជហឫទ័យកាលនៅមានព្រះជន្ម ខណៈអ្នកកាន់ទុក្ខក៏បានតម្រង់ជួរតាមផ្លូវនៃក្បួនដង្ហែរដើម្បីឧទ្ទិសដល់ព្រះមហាក្សត្រិយានីសម្រាប់ការគ្រងរាជបល្ល័ង្ករយៈពេល ៧០ ឆ្នាំរបស់ព្រះនាងផងដែរ ។

បន្ទាប់មកក្បួនដង្ហែរបស់ព្រះមហាក្សត្រិយានីបានទៅដល់វិមាន Holyroodhouse ក្នុងទីក្រុង Edinburgh ខណៈទាហាន​ក្នុងឯកសណ្ឋាន​ប្រពៃណី​​បាន​យក​មឈូស​របស់ព្រះនាង​ចូល​ក្នុងព្រះរាជ​វាំង​ដែល​ជាព្រះរាជដំណាក់​របស់ព្រះ​នាង​ក្នុង​ប្រទេស​ស្កុតឡេន ។

ទន្ទឹមនោះ មឈូសរបស់ព្រះនាងក៏នឹងយកចេញពីវិមាន Holyroodhouse ទៅវិហារ St Giles នៅថ្ងៃចន្ទនេះដើម្បី​ឲ្យ​សាធារណជន​ចូល​គោរពព្រះ​វិញ្ញាណក្ខន្ធ​ក្នុងរយៈពេល ២៤ ម៉ោង ។

បន្ទាប់មក មឈូសនឹងត្រូវហោះហើរទៅកាន់ទីក្រុងឡុងដ៍របស់អង់គ្លេសតាមយន្តហោះ Royal Air Force នៅថ្ងៃអង្គារ មុនពេលត្រូវបានផ្ទេរទៅសាល Westminster Hall នៅថ្ងៃបន្ទាប់ ។

នៅទីនោះមឈូសរបស់ព្រះមហាក្សត្រិយានីនឹងដាក់តម្កល់រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឲ្យសាធារណជនចូលគោរពព្រះវិញ្ញាណក្ខន្ធចុងក្រោយរបស់ពួកគេ ហើយព្រះរាពិធីបុណ្យសពរដ្ឋរបស់ព្រះនាងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកញ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ការសិក្សាថ្មី ៖ ផែនដីកំពុងស្ថិតក្នុងហានិភ័យ ៤ ចំណុច អាចជាមហន្តរាយ​សម្រាប់មនុស្សជុំវិញពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម