Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភា អាល្លឺម៉ង់ ប្រាប់មូលហេតុអាចផ្ទុះសង្គ្រាមលោកលើកទី ៣

បានផុស

នៅ

សមាជិកសភាមកពីគណបក្សឆ្វេងនិយមអាល្លឺម៉ង់លោក Gregor Gysi បាននិយាយកាលពីពេលថ្មីៗនេះថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនអាចត្រូវបានដោះស្រាយតាមរយៈការចរចា ប៉ុន្តែប្រសិនបើយើងព្យាយាមកម្ចាត់ភាគីរុស្ស៊ីដោយកម្លាំងណាមួយនោះ វាអាចនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី ៣ ។

លោក Gregor Gysi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gysi បានប្រាប់កាសែតអាល្លឺម៉ង់ Spiegel ថា “រុស្ស៊ីមិនអាចចាញ់បានទេ ប្រសិនបើយើងព្យាយាមផ្ដោតលើកម្លាំងយោធា និងសព្វាវុធ ។ ប្រសិនបើយើងប៉ុនប៉ងធ្វើបែបនេះមែន វានឹងនាំទៅដល់សង្រ្គាមលោកលើកទី ៣ ហើយយើងមិនអាចឃាត់បានទេ” ។

លោក Gysi បានកត់សម្គាល់ថា “អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ប៉ុន្តែភាគីទាំងពីរគួរតែចូលរួមក្នុងការចរចា ។ ទោះយ៉ាងណា អ៊ុយក្រែននឹង​មិន​អាច​ឈ្នះ​សង្គ្រាមជាមួយរុស្ស៊ីបាន​ទេ” ។

ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមនៅចុងខែកុម្ភៈ នៅពេលដែលគណៈប្រតិភូបានជួបប្រជុំនៅប្រទេសបេឡារុស ។ ក្រោយមកនៅ​ចុង​ខែ​មីនា គណៈប្រតិភូ​បាន​ធ្វើ​ការ​ចរចា​មួយ​ទៀត​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេសតួកគី ។

បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីរុស្ស៊ីបានប្រកាសថា អ៊ុយក្រែនបានដាក់សំណើជាលាយលក្ខណ៍អក្សររបស់ខ្លួនសម្រាប់សន្ធិសញ្ញាសន្តិភាពនាពេលអនាគត ដែលក្រុងមូស្គូចាត់ទុកថាជាជំហានឆ្ពោះទៅមុខ ។

ប៉ុន្តែក្រោយមក រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា អ៊ុយក្រែនបានបដិសេធសំណើររបស់ទីក្រុងមូស្គូ ហើយបានបង្កើតការញុះញង់ជាច្រើនដើម្បីបន្ថយដំណើរការចរចាសន្តិភាព ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Zelensky ប្រកាសដណ្ដើមបានទឹកដីជាង ១ ពាន់គីឡូម៉ែត្រការ៉េ​​បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

របាំត្រុដិ​
ព័ត៌មានជាតិ៤៨ នាទីutes មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

Sokha Hotels

ព័ត៌មានពេញនិយម