Connect with us

ព័ត៌មានអន្ដរជាតិ

ហុងគ្រី ថា ពេលនេះសហភាពអឺរ៉ុបអស់ថាមពលប្រើប្រាស់ហើយ

បានផុស

នៅ

នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បាននិយាយថា ឥឡូវនេះសហភាពអឺរ៉ុបអស់ថាមពលប្រើប្រាស់ហើយ ហើយបានស្តីបន្ទោសការខ្វះខាតនេះទៅលើការិយាល័យរដ្ឋបាល និងអ្នកបរិស្ថានដែលមិនអាចដោះស្រាយវិបត្តិនេះបាន ។

នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Orban បានសរសេរ​នៅ​ក្នុង​ការ​បង្ហោះតាម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​សៅរ៍ថា “ប្រសិន​បើ​យើង​ចង់​ជីក​កកាយ​ដល់​ឫសគល់​នៃ​បញ្ហានេះ យើង​តែង​តែ​បញ្ចប់​ ក៏ដូចជាដោះស្រាយបញ្ហា​ថាមពល ជាពិសេសអ្នកលេងល្បែងភូមិសាស្ត្រនយោបាយ ដោយសារតែប្លុកនេះបានបដិសេធមិនប្រើប្រភពថាមពលផ្សេងគ្នាសម្រាប់ហេតុផលនយោបាយដែលជំរុញឲ្យមានការកើនឡើងតម្លៃនៃការរស់នៅ និងធ្វើឲ្យខូចខាតដល់ឧស្សាហកម្មរបស់ខ្លួនផងដែរ” ។

លោក Orban បាននិយាយថា “ទ្វីបមួយចំនួនក៏កំពុងស្ថិតក្នុងស្ថានភាពលំបាកដូចយើងដែរ ប៉ុន្តែមានតែទ្វីបរបស់យើងប៉ុណ្ណោះដែលជួបបញ្ហាលំបាកជាងគេ ។ ប៉ុន្តែចំពោះប្រទេសហុងគ្រី នឹងមិនមានការខ្វះខាតថាមពលទេ ។ នេះ​មិន​មែន​ជា​ការ​ទស្សន៍ទាយ​ទេ តែវា​ជា​ការ​ពិត ហើយនឹងមានឧស្ម័ន និងអគ្គិសនីគ្រប់គ្រាន់នៅក្នុងប្រទេសហុងគ្រី ។

កាលពីចុងខែសីហា ប្រទេសហុងគ្រីបានធានាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom សម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិបន្ថែម ដែលបូមតាមរយៈប្រទេសស៊ែប៊ី ។ ហុងគ្រីគឺជាប្រទេសមួយក្នុងចំណោមរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបមួយចំនួនដែលគោរពតាមលក្ខខណ្ឌតម្រូវការទូទាត់ប្រាក់រូបិ៍របស់ទីក្រុងមូស្គូសម្រាប់ការចែកចាយឧស្ម័ន ។

ទន្ទឹមនោះ ហុងគ្រីក៏ជាប្រទេសអឺរ៉ុបដែលបានរិះគន់ម្តងហើយម្តងទៀតចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន ។ ទីក្រុង Budapest អះអាងថា ប៉ុន្តែការដាក់ទណ្ឌកម្មទាំងនោះបានបរាជ័យក្នុងការបង្កើតលទ្ធផលដែលបានគ្រោងទុក ពោលវាបែរជារំខានដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្លុកមួយនេះ ជាពិសេសការតម្លៃថាមពលបានឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមកទៅវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អតីតសមាជិកសភា អាល្លឺម៉ង់ ប្រាប់មូលហេតុអាចផ្ទុះសង្គ្រាមលោកលើកទី ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម