ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ផ្លោងរោងចក្រថាមពលកម្ដៅកាត់ផ្ដាច់អគ្គិសនីនៅភាគខាងកើត អ៊ុយក្រែន
ការដាច់ភ្លើងទ្រង់ទ្រាយធំបានវាយប្រហារភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងរោងចក្រថាមពលកម្ដៅ និងកន្លែងផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ Kharkov ។

មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឲ្យមានការផ្ទុះរាលដាលនៅជុំវិញតំបន់ Kharkiv និង Donetsk ។
ទន្ទឹមនោះអភិបាលក្រុង Kharkiv បាននិយាយថា កងកម្លាំងរុស្ស៊ីបានកាត់ផ្ដាច់អគ្គិសនីនៅក្នុងការវាយប្រហារសងសឹក នៅពេលដែលកងទ័ពអ៊ុយក្រែនវាយដណ្តើមបានទឹកដីមួយចំនួនវិញនៅភាគខាងកើតអ៊ុយក្រែន ។

ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្កោលទោសរុស្ស៊ីនៅក្នុងសារមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ភេរវកររុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើងជាច្រើន” ។
ជាចុងក្រោយលោក Zelensky បានបញ្ជាក់ថា “គោលដៅរបស់កងកម្លាំងរុស្ស៊ីគឺដើម្បីបង្អត់មនុស្សមិនឲ្យមានពន្លឺ និងកម្ដៅជំនួសឲ្យការផ្តោតទៅលើទីតាំងយោធារបស់អ៊ុយក្រែន” ។

គួរបញ្ជាក់ថា រហូតមកពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជាង ៦ ខែមកហើយ បន្ទាប់ពីផ្ទុះការវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត