ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញការព្រមាន ខណៈជំនន់ទឹកភ្លៀង ជន់លិចទីក្រុង Chicago (មានវីដេអូ)
សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) កាលពីថ្ងៃអាទិត្យទី១១ខែកញ្ញា បានចេញការព្រមានអំពីជំនន់ទឹកភ្លៀង សម្រាប់ភាគឦសាននៃរដ្ឋ Illinois រួមទាំងទីក្រុង Chicago ផងដែរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវ ជាប់គាំងរថយន្ត និងហូរចូលទៅក្នុងបន្ទប់ក្រោមដី។

អ្នកក្រុង Chicago បានចែករំលែករូបថត និងវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញរថយន្ត ត្រូវទឹកលិចនៅផ្លូវក្រោមដី និងទុយោទឹកផ្ទុះនៅតាមចិញ្ចើមផ្លូវ។
ថ្វីបើភ្លៀងធ្លាក់ខ្លាំងបានរាំងនៅម៉ោងប្រហែល១១ព្រឹកក៏ដោយ ក៏ NWS បានព្រមានថា ផ្លូវនឹងនៅតែជន់លិចទឹក ព្រោះតែលូហូរមិនទាន់។

សាលាក្រុងបានបង្ហោះ Twitter ជំរុញឲ្យ ប្រជាពលរដ្ឋចៀសវាងការបើកបរឆ្លងកាត់ផ្លូវលិចទឹក ផ្លូវកាត់ និងតំបន់ដែលទាប។
ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ ហៅកាត់ IPCC បានព្យាករអំពីទឹកជំនន់ខ្លាំងបន្ថែមទៀតសម្រាប់តំបន់ Midwest។

យោងតាមការិយាល័យគ្រប់គ្រងទឹករបស់ទីក្រុង Chicago បានឲ្យដឹងថា ព្រឹត្តិការណ៍ភ្លៀងធ្លាក់ធ្ងន់ធ្ងរពិបាកព្យាករ បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ទីក្រុង Chicago បានចាប់ផ្តើមដំឡើងឧបករណ៍ទប់ទឹក នៅតាងអាងស្តុកទឹក ដែលការពារលូមិនឲ្យជន់លិច ប៉ុន្តែការធ្វើបែបនេះ អាចធ្វើឲ្យទឹកជំនន់តាមផ្លូវ កាន់តែអាក្រក់ទៅៗ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ថៃ ព្រមានគ្រោះទឹកជំនន់ ជន់លិចទូទាំងប្រទេស

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ