Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់ពង្រាយទូកកងទ័ពជើងទឹក ដើម្បីរំដោះទឹក ចូលទៅសមុទ្រ

បានផុស

នៅ

កងទ័ពជើងទឹកថៃ បានដាក់ពង្រាយទូកចំនួន២០គ្រឿង ដើម្បីជួយរំដោះទឹកពីទន្លេ Prasae ចូលទៅក្នុងឈូងសមុទ្រថៃ ដើម្បីកាត់បន្ថយការជន់លិចនៅស្រុក Klaeng នៃខេត្ត Rayong។

លោក Charnna Iamsaeng អភិបាលខេត្តបាននិយាយថា ទឹកទន្លេ បានហក់ឡើងខ្ពស់ដោយសារតែភ្លៀងធ្លាក់ខ្លាំងឥតឈប់ ចាប់តាំងពីថ្ងៃសៅរ៍មក ហើយបានជន់លិចផ្នែកជាច្រើននៃស្រុក។

ប្រតិបត្តិការរំដោះ​ទឹកចូល​សមុទ្រ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី១២ខែកញ្ញានេះ ដោយដំបូងគឺ​នៅ​ស្រុក Ban Na, Thung Khwai Kin និង Thang Kwian ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​។

លោក Charnna បន្ថែមថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទឹកជំនន់នៅផ្លូវ Pho Thong-Ban Na ដែលតភ្ជាប់ស្រុកទាំងបី បានស្រកចុះច្រើន អនុញ្ញាតឲ្យក្រុមមន្ត្រីអាចចែកចាយសម្ភារចាំបាច់ ក្នុងចំណោមសហគមន៍ដែលរងផលប៉ះពាល់។

កាលពីថ្ងៃអាទិត្យ អ្នកស្ម័គ្រចិត្តកាកបាទក្រហមថៃ ក៏បានទៅដល់ស្រុក Muang នៃខេត្ត Rayong ផងដែរ ហើយបានរៀបចំទីតាំងចម្អិនអាហារ សម្រាប់ផ្គត់ផ្គង់ដល់ជនរងគ្រោះដោយទឹកជំនន់ដែលត្រូវបានជម្លៀសចេញពីស្រុក Klaeng។

គួរបញ្ជាក់ថា កងទ័ពជើងទឹកក៏បានដាក់ពង្រាយទូកប្រហែល៨០គ្រឿងផងដែរកាលពីថ្ងៃសុក្រ ដើម្បីរំដោះទឹកចេញពីទន្លេ Chao Phraya ចូលទៅក្នុងសមុទ្រ ដើម្បីបន្ធូរបន្ថយការជន់លិចនៅទីក្រុងបាងកក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ អាមេរិក ចេញការព្រមាន ខណៈជំនន់ទឹកភ្លៀង ជន់លិចទីក្រុង Chicago

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម