Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានអំពីរោគរាតត្បាតផ្សេងទៀតដែលបង្កវិនាសកម្មខ្លាំងជាង កូវីដ

បានផុស

នៅ

អគ្គនាយកអង្គការសុខភាពពិភពលោកបានព្រមានថា “វីរុសកូរ៉ូណានឹងមិនមែនជាជំងឺរាតត្បាតចុងក្រោយទេដែលបំផ្លាញមនុស្សជាតិ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា កូវីដ១៩គឺជាជំងឺរាតត្បាតជាសកលកាលពីថ្ងៃទី១១ខែមីនាឆ្នាំនេះនៅពេលមនុស្ស១១៥,០០០នាក់ក្នុងប្រទេសចំនួន១៤បានធ្វើតេស្តវិជ្ជមានវីរុសនេះនិងអ្នកជំងឺប្រហែល៤,២០០នាក់បានស្លាប់។

ចាប់តាំងពីពេលនោះមក វាបានបង្កឲ្យមានការបំផ្លិចបំផ្លាញជាសកលដោយបណ្តាប្រទេសនានានៅលើពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ប្រទេសជាច្រើនបានអនុវត្តវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដែលនាំឲ្យមានការផ្លាស់ប្តូរដ៏ធំនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ហើយឥឡូវនេះ ក្រុមអ្នកជំនាញ​ WHO កំពុងតែព្រមានអំពីជំងឺរាតត្បាតបន្ថែមទៀតដែលអាចនឹងកើតឡើង។ ការព្រមាននេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកវិទ្យាសាស្ត្រម្នាក់ទៀតបានព្រមានថា ពួកគេនឹងទំនងជាជំងឺបង្កវិនាសកម្មខ្លាំងជាងវីរុសកូរ៉ូណាទៅទៀត។

ក្នុងទិវាត្រៀមបង្ការជំងឺរាតត្បាតអន្តរជាតិ លោក Tedros Adhanom Ghebreyesus អគ្គនាយកWHO បាននិយាយថា​ “ប្រវត្តិសាស្ត្របានប្រាប់យើងថា នេះមិនមែនជារោគរាតត្បាតចុងក្រោយទេហើយជំងឺរាតត្បាតគឺជាហេតុការណ៍ពិតនៃជីវិត។ ប៉ុន្តែជាមួយនឹងការវិនិយោគលើវិស័យសុខភាពសាធារណៈដែលគាំទ្រដោយរដ្ឋាភិបាលទាំងអស់ យើងអាចធានាបានថា កូនៗរបស់យើងនិងពួកគេ ទទួលបានមរតកពិភពលោកដែលមានសុវត្ថិភាពនិងធន់ជាងហើយមាននិរន្តរភាពជាងមុន”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ WHO ប្រាប់កុំទាន់ភ័យជំងឺកូវីដក្លាយប្រភេទថ្មី

ចុចអាន៖ WHO នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដទ្វេដងដល់សកលលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម