ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីមហាផ្ទៃថៃ ចេញមុខបញ្ជាក់ ខណៈមានក្តីបារម្ភថា ទឹកជំនន់នឹងលិចក្រុង បាងកក
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anupong Paojinda បានច្រានចោលការភ័យខ្លាចនៃទឹកជំនន់ដ៏ធំនៅក្នុងទីក្រុងបាងកក និងផ្នែកមួយចំនួនទៀតនៃប្រទេសនេះ ដោយនិយាយថា អាងស្តុកទឹកសំខាន់ៗរបស់ប្រទេសនេះ នៅតែអាចដាក់ទឹកបានបន្ថែមទៀត។

លោកឧត្តមសេនីយ៍ Anupong បានប្រាប់សម័យប្រជុំព្រឹទ្ធសភា កាលពីថ្ងៃចន្ទទី១២ខែកញ្ញាថា “ទោះបីជាមានព្យុះត្រូពិកមួយ ឬពីរត្រូវបានគេរំពឹងទុកនៅចុងឆ្នាំនេះក៏ដោយ ក៏ទំនប់ទាំងនេះនៅតែស្ថិតក្រោមសមត្ថភាពរក្សាទឹកបានយ៉ាងល្អ”។
លោកបានឆ្លើយតបបែបនេះ ទៅកាន់សំណើដែលដាក់ជូនដោយសមាជិកព្រឹទ្ធសភា Panthep Klanarongran ដែលបានស្នើឲ្យរដ្ឋាភិបាល ឆ្លើយតបចំពោះក្តីព្រួយបារម្ភរបស់សាធារណជនអំពីលទ្ធភាពនៃទឹកជំនន់កាន់តែអាក្រក់ទៅៗ។

ទឹកភ្លៀងសរុបក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងឡើងដល់ ១៥០០ មិល្លីម៉ែត្រ ពោលគឺខ្ពស់ជាងកម្រិតភ្លៀងធ្លាក់ជាមធ្យមប្រចាំឆ្នាំប្រហែល ២៦%។
លោកឧត្តមសេនីយ៍ Anupong បានកត់សម្គាល់ថា ប្រទេសថៃមិនទាន់ទទួលរងការវាយប្រហារដោយព្យុះត្រូពិកនៅឡើយទេក្នុងឆ្នាំនេះ។ កាលពីឆ្នាំមុន ទឹកជំនន់ត្រូវបានបង្កឡើងដោយខ្យល់ព្យុះ ប៉ុន្តែឆ្នាំនេះការកើនឡើងនៃកម្រិតទឹកភ្លៀង គឺដោយសារខ្យល់មូសុងសើម។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ទឹកជំនន់ត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន ១៣ រួមមាន Phayao, Nan, Chiang Mai, Lamphun, Lampang, Phetchabun, Kalasin, Khon Kaen, Nong Bua Lam Phu, Pathum Thani, Samut Prakan, Rayong និង Chanthaburi៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok
ចុចអាន៖ ថៃ ដាក់ពង្រាយទូកកងទ័ពជើងទឹក ដើម្បីរំដោះទឹក ចូលទៅសមុទ្រ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច