ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយយកបានទឹកដី ៦០០០ គីឡូម៉ែត្រការ៉េ វិញ ពី រុស្ស៊ី (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមយកមកវិញនូវទឹកដីទំហំ ៦០០០គីឡូម៉ែត្រការ៉េពីរុស្ស៊ី ក្នុងការវាយប្រហារតបត ក្នុងខែនេះ។
លោក Zelensky បានលើកឡើងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃចន្ទទី១២ខែកញ្ញាថា “ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនចំនួន ៦០០០ គីឡូម៉ែត្រការ៉េនៅភាគខាងកើត និងខាងត្បូង ហើយយើងកំពុងបន្តទៅមុខទៀត”។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យសេវាចារកម្មយោធាអ៊ុយក្រែន បានអះអាងថា ទាហានរុស្ស៊ី កំពុងចុះចាញ់ជាទ្រង់ទ្រាយធំ ដោយសារពួកគេយល់ដឹងពីស្ថានភាព គ្មានសង្ឃឹមឈ្នះ។
ចំណែក បើយោងតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovich, មានអ្នកទោសសង្រ្គាមច្រើននាក់ណាស់ ប្រទេសនេះអស់កន្លែងដាក់ពួកគេហើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Arestovich មិនបានបញ្ជាក់ចំនួនអ្នកទោសរុស្ស៊ីទេ ប៉ុន្តែ និយាយថា ពួកគេនឹងត្រូវដោះដូរជាមួយទាហានអ៊ុយក្រែនដែលឃុំឃាំងដោយទីក្រុងមូស្គូ។
ការរបូតទឹកដីនេះ បានកត់សម្គាល់ជាបរាជ័យដ៏ធំបំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីកងទ័ពរបស់ខ្លួនត្រូវបានជំរុញឲ្យចេញពីទីក្រុង កៀវ នៅថ្ងៃដំបូងនៃការលុកលុយរបស់ខ្លួន នៅថ្ងៃទី២៤ខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី ពន្យល់មូលហេតុ នៃការដកទ័ពចេញពីទីតាំងជាច្រើននៅ អ៊ុយក្រែន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ