ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ីហាមជនអន្តរជាតិមិនឲ្យចូលរយៈពេល ២ សប្ដាហ៍ដោយសារវីរុសក្លាយពូជថ្មី
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បាននិយាយនៅថ្ងៃចន្ទនេះថា ភ្ញៀវទេសចរអន្តរជាតិនឹងត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ២ សប្តាហ៍ក្នុងគោលបំណងរារាំងការរីករាលដាលនៃវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ។
បទប្បញ្ញត្តិថ្មីដែលមានប្រសិទ្ធិភាពនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់អ្នកធ្វើដំណើរពីប្រទេសអង់គ្លេស និងរឹតបន្តឹងច្បាប់សម្រាប់អ្នកដែលធ្វើដំណើរមកពីអឺរ៉ុប និងអូស្រ្តាលីដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺក្លាយពូជប្រភេទថ្មីនេះ ។
លោកស្រីបាននិយាយថា កាលពីដើមឆ្នាំនេះប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ភ្ញៀវទេសចរទាំងអស់ ប៉ុន្តែការលើកលែងមួយចំនួនត្រូវបានធ្វើឡើងសម្រាប់អ្នកធ្វើជំនួញ ។ បទប្បញ្ញត្តិថ្មីនេះអនុវត្តចំពោះភ្ញៀវទេសចរបរទេសទាំងអស់លើកលែងតែមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ WHO ព្រមានអំពីរោគរាតត្បាតផ្សេងទៀតដែលបង្កវិនាសកម្មខ្លាំងជាង កូវីដ
ចុចអាន ៖ ប្រទេសអាស៊ីមួយទៀតរកឃើញវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ