Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើង វៀតណាម ព្រមានពីព្យុះលាយឡំផ្គររន្ទះ ទឹកជំនន់ និងបាក់ដី ចាប់ពីយប់ថ្ងៃនេះ

បានផុស

នៅ

ការិយាល័យអាកាសធាតុវៀតណាមបានព្រមានថា ព្យុះលាយឡំផ្គររន្ទះនឹងវាយប្រហារតំបន់ភាគខាងជើងចាប់ពីយប់ថ្ងៃអង្គារនេះដល់ថ្ងៃសៅរ៍ ហើយថែមទាំងអាចមានការគំរាមកំហែងពីទឹកជំនន់ និងការរអិលបាក់ដីផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ធនធានជលសាស្ត្រជាតិបានឲ្យដឹងថា សម្ពាធទាបថ្មីគួបផ្សំខ្យល់បក់បោកខ្លាំងនឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងតំបន់ផងដែរ ។

រហូតមកដល់ពេលនេះតមបន់ភាគខាងជើងបាននឹងកំពុងជួបធ្លាក់ភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជិត ១ សប្តាហ៍មកហើយ ក្រោមឥទ្ធិពលបញ្ចូលគ្នារវាងតំបន់ត្រូពិច គួបផ្សំនឹងខ្យល់បក់នៅភាគខាងកើត ។

ទន្ទឹមនោះ ភ្លៀងធ្លាក់ និងព្យុះលាយឡំផ្គររន្ទះក៏នឹងកើតឡើងភាគច្រើនផងដែរ ចាប់ពីយប់ថ្ងៃពុធដល់ថ្ងៃសៅរ៍ ហើយទឹកជំនន់ត្រូវបានគេរំពឹងថានឹងកើតមាននៅតំបន់ទំនាប និងមានការរអិលបាក់ដីនៅលើភ្នំផងដែរ ។

ចំណែកគេហទំព័រព្យាករណ៍អាកាសធាតុរបស់សហរដ្ឋអាមេរិក AccuWeather បានឲ្យដឹងថា ទីក្រុងហាណូយនឹងជួបប្រទះសីតុណ្ហភាពជាមធ្យមពី ២៥ ទៅ ៣២ អង្សាសេពេញមួយសប្តាហ៍ ហើយតំបន់ភ្នំ Sa Pa នៅខេត្ត Lao Cai ភាគពាយ័ព្យនឹងមានសីតុណ្ហភាពចន្លោះពី ១៥ ទៅ ២២ អង្សាសេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ ពលរដ្ឋនៅជាយក្រុង ហាណូយ រើរបស់របរទៅទីទួលសុវត្ថិភាពទាំងយប់ ដោយសារទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម