Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល់ទិក បើកការិយាល័យពាណិជ្ជកម្មនៅ តៃវ៉ាន់ កំពុងដុតកំហឹងបន្ថែម​ដល់ ចិន

បានផុស

នៅ

បើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រទេសលីទុយអានីបានបើកការិយាល័យពាណិជ្ជកម្មនៅតៃវ៉ាន់ក្នុងសប្តាហ៍នេះ បន្ទាប់ពីគណៈប្រតិភូពាណិជ្ជកម្មមកពីរដ្ឋបាល់ទិកមួយនេះបានចុះចតនៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯងកាលពីចុងសប្តាហ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន South China Morning Post បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មន្ត្រីបានចូលរួមក្នុងការបើកការិយាល័យពាណិជ្ជកម្មលីទុយអានីដែលបានសន្យាជាយូរមកហើយនៅកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ដែលកាន់តែដុតកំហឹងបន្ថែមទៀតដល់ទីក្រុងប៉េកាំង ។

ទន្ទឹមនោះវាកើតឡើង បន្ទាប់ពីប្រទេសលីទុយអានីបានអនុញ្ញាតឲ្យរដ្ឋបាលរបស់តៃវ៉ាន់បង្កើត “ការិយាល័យតំណាង” នៅទីក្រុង Vilnius កាលពីខែវិច្ឆិកាឆ្នាំមុន ដោយប្រឆាំងនឹងការជំទាស់របស់ទីក្រុងប៉េកាំង ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាល​ចិន​យល់​ឃើញស្ថានភាពនេះ​ថាជាការ​ផ្លាស់​ប្តូរបញ្ហា​ក្នុង​ទំនាក់​ទំនង​របស់​តៃប៉ិ​ទៅ​នឹង​បរទេស​ ហើយចាត់ទុកថា​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ចិន ។

បន្ថែមពីទីក្រុងប៉េកាំងបានសងសឹកប្រទេសលីទុយអានី ដោយកាត់បន្ថយទំនាក់ទំនងការទូតជាមួយរដ្ឋបាល់ទិក និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម ខណៈសហភាពអឺរ៉ុបកំពុងព្យាយាមបដិសេធរឿងនេះតាមរយៈយន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក ។

លោក Paulius Lukauskas

បើទោះជាយ៉ាងនេះក្ដី ទីក្រុង Vilnius នៅតែ​ផ្គើន​នឹង​កំហឹង​របស់​ចិន​ដោយ​បង្កើន​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​តៃវ៉ាន់​ ។ កាលពីខែសីហា រដ្ឋាភិបាលលីទុយអានីបានប្រកាសតែងតាំងលោក Paulius Lukauskas ជា “តំណាងពាណិជ្ជកម្ម” របស់ខ្លួននៅក្នុងការិយាល័យដែលបានគ្រោងទុកនៅទីក្រុងតៃប៉ិ ហើយអះអាងថា ការិយាល័យនេះ នឹងក្លាយជាពាណិជ្ជកម្មសុទ្ធសាធ មិនមែនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ប្រទេសអាស៊ីខាងត្បូងចំនួន ៣ កំពុងជំពាក់បំណុល ចិន វ័ណ្ឌ ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម