Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី ប្រាប់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឲ្យត្រៀមទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ (មានវីដេអូ)

បានផុស

នៅ

រដូវខ្យល់មូសុងឦសានដែលនឹងមកដល់នាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យរដ្ឋចំនួនប្រាំមួយរបស់ម៉ាឡេស៊ីមានភ្លៀងធ្លាក់ខ្លាំងក្លា ហើយរដ្ឋាភិបាល កំពុងរៀបចំការត្រៀមលក្ខណៈជាមុន ដើម្បីទប់ស្កាត់បញ្ហាធំណាមួយ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក ត្រូវបានណែនាំឲ្យត្រៀមលក្ខណៈជាបន្ទាន់ ខណៈថវិកាចំនួន ៨លានរីងហ្គីត (១ ៧៧៥ ២១៤ដុល្លារ) ត្រូវបានបែងចែកទៅឲ្យ ១៦០ ស្រុកសម្រាប់ធ្វើប្រតិបត្តិការ។

លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បាននិយាយថា រដ្ឋាភិបាលក៏បានបែងចែកទឹកប្រាក់ ៤.៨លានរីងហ្គីត ដើម្បីផ្តល់ទូកល្បឿនលឿនចំនួន ៣២០គ្រឿង សម្រាប់ស្រុកផ្សេងៗផងដែរ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ (PPS) ចំនួន ៦០១០ កន្លែងនៅទូទាំងប្រទេស  ដែលអាចផ្តល់ជម្រកដល់ជនរងគ្រោះដោយទឹកជំនន់ចំនួន ១ ៦២០ ៨៥៥នាក់ ត្រូវបាននាយកដ្ឋានសុខុមាលភាព រៀបចំរួចរាល់។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បានព្យាករថា ខ្យល់មូសុងឦសាននឹងវាយប្រហាររដ្ឋចំនួនប្រាំមួយ ចាប់ពីខែវិច្ឆិកា ឆ្នាំនេះ ដល់ខែមីនា ឆ្នាំក្រោយ។

Kelantan, Terengganu និង Pahang ត្រូវបានគេរំពឹងថា នឹងជួបភ្លៀងធ្លាក់ខ្លាំងចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ខណៈ Johor, Sabah និង Sarawak នឹងប្រឈមមុខដូចគ្នា ចាប់ពីខែធ្នូដល់ខែមករា។

ក្រសួង​អប់រំ​ ក៏​បាន​ប្រាប់​ឲ្យ​បើក​អន្តេវាសិកដ្ឋាន​ផងដែរ ជាពិសេស​សម្រាប់ឲ្យមនុស្ស​ចាស់ កុមារ និង​ស្ត្រីស្នាក់នៅ។

មន្ត្រី សមាជិកទីភ្នាក់ងារសន្តិសុខ និងអ្នកជួយសង្គ្រោះគ្រប់លំដាប់ថ្នាក់សរុប ៧៩ ៥៤៩ នាក់ កំពុងឈរជើងពេញលេញផងដែរ។ អ្នក​ដែល​រស់​នៅ​តំបន់​ទំនាប ​ត្រូវ​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​គ្រោះ​មហន្តរាយ ហើយ​ត្រូវ​ជម្លៀសមនុស្ស​ចេញ​ជា​បន្ទាន់ ប្រសិន​បើ​មាន​ការ​ណែនាំ​ពី​អាជ្ញាធរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ រដ្ឋមន្ត្រីមហាផ្ទៃថៃ ចេញមុខបញ្ជាក់ ខណៈមានក្តីបារម្ភថា ទឹកជំនន់នឹងលិចក្រុង បាងកក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម