ព័ត៌មានអន្ដរជាតិ
លោក Zelensky សារភាពថា អ៊ុយក្រែន គឺពឹងផ្អែកលើ សហរដ្ឋអាមេរិក (មានវីដេអូ)
ក្នុងបទសម្ភាសន៍មួយកាលពីចុងសប្តាហ៍អំពីនយោបាយផ្ទៃក្នុងរបស់អាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រាប់ CNN ថា ទីក្រុងកៀវ អាចចាញ់សង្រ្គាមបើមិនមានជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាពីសហរដ្ឋអាមេរិកទេនោះ។

លោក Zelensky បានប្រាប់ពិធីករ Fareed Zakaria របស់ CNN ក្នុងអំឡុងបទសម្ភាសន៍នោះថា “ខ្ញុំសូមអរគុណចំពោះលោកប្រធានាធិបតី Joe Biden និងសេតវិមាន និងការគាំទ្រទាំង២គណបក្ស។ បើគ្មានការគាំទ្រនេះទេ យើងនឹងមិនអាចដណ្តើមយកទឹកដីរបស់យើងមកវិញ បានទេ។ ខ្ញុំជឿថា ការគាំទ្រទាំង២គណបក្សនេះនឹងនៅតែរឹងមាំ។ សម្រាប់យើង នោះពិតជាមានសារសំខាន់ខ្លាំងណាស់”។
ស្របពេលជាមួយគ្នានោះដែរ លោក Zelensky បានប្រាប់ CNN ថា ប្រសិនបើលោកខាងលិចឈប់បញ្ជូនអាវុធ និងលុយឲ្យទីក្រុងកៀវ, រុស្ស៊ីអាចឈ្នះការប្រយុទ្ធនេះបាន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង៣០ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលក្នុងនោះ មាន១៧ ពាន់លានដុល្លារគឺបាននៅចន្លោះពេលនៃរដ្ឋប្រហារឆ្នាំ២០១៤ ដល់ការកើនឡើងនៃអរិភាពក្នុងខែកុម្ភៈ។ គ្រាប់រំសេវ និងសព្វាវុធថ្មីៗបំផុតដែលបានប្រកាសកាលពីសប្តាហ៍មុន មានតម្លៃ ៦៧៥ លានដុល្លារ។
បន្ថែមពីលើអាវុធ គ្រាប់រំសេវ និងសាច់ប្រាក់ដើម្បីបំពេញថវិការបស់អ៊ុយក្រែន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងចក្រភពអង់គ្លេសកំពុង ធ្វើការជាមួយអ៊ុយក្រែន រួមទាំងផែនការសម្រាប់ការវាយលុកកាលពីសប្តាហ៍មុននៅក្នុងតំបន់ Kharkov ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ្នកនយោបាយរុស្ស៊ីមួយក្រុមទៀត ចេញមុខទាមទារឲ្យលោក ពូទីន ចុះចេញពីតំណែង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ