Connect with us

ព័ត៌មានអន្ដរជាតិ

មញ្ជូសា របស់ព្រះមហាក្សត្រិយានី Elizabeth មកដល់ព្រះបរមរាជវាំង Buckingham (មានវីដេអូ)

បានផុស

នៅ

ស្តេច Charles និងខ្សែរាជវង្សចក្រភពអង់គ្លេស បានទទួលមញ្ជូសារបស់អតីតព្រះមហាក្សត្រិយានី Elizabeth នៅព្រះបរមរាជវាំង Buckingham បន្ទាប់ពីមនុស្សជាច្រើន បានតម្រង់ជួរតាមដងផ្លូវក្រោមតំណក់ទឹកភ្លៀង ដើម្បីគោរពដល់ការមកដល់រាជធានីអង់គ្លេស។

ក្នុង​ការ​ដង្ហែ​យឺតៗ​កាល​ពី​ថ្ងៃ​អង្គារទី១៣ខែកញ្ញា, ព្រះទីនាំងដាក់មញ្ជូសាអតីតព្រះមហាក្សត្រិយានី Elizabeth បាន​ឆ្លង​កាត់​ផ្លូវ​ក្នុង​ទីក្រុង​ឡុងដ៍ ដើម្បី​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់ បាន​មើលមញ្ជូសា។

នៅថ្ងៃពុធនេះ មញ្ជូសារបស់ព្រះមហាក្សត្រិយានី នឹងត្រូវដង្ហែទៅកាន់ Westminster Hall ជាកន្លែងនៃការតម្កល់ព្រះបរមសពថ្នាក់រដ្ឋ នឹងចាប់ផ្តើមរហូតដល់ព្រះរាជពិធីបុណ្យសពនៅថ្ងៃចន្ទ។

សាធារណជននឹងត្រូវបានអនុញ្ញាតឲ្យគោរព និងដើរកាត់មញ្ជូសារយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ រហូតដល់ព្រឹកនៃថ្ងៃព្រះរាជពិធីបុណ្យសព ដែលនឹងមានការចូលរួមដោយមេដឹកនាំពិភពលោករាប់សិបនាក់ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរ។

មុនពេលទៅដល់ទីក្រុងឡុងដ៍ មញ្ជូសាត្រូវបានដឹកពីប្រទេសស្កុតឡេន ក្នុងយន្តហោះរបស់កងទ័ពអាកាស បន្ទាប់ពីការដាក់តម្កល់នៅព្រះវិហារ St Giles ក្នុងទីក្រុង Edinburgh។

ព្រះមហាក្សត្រិយានី Elizabeth ទី២

គួរបញ្ជាក់ជាថ្មី​ ព្រះមហាក្សតិយានី Elizabeth បានសោយទិង្គតក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងព្រះរាជដំណាក់ Balmoral Castle នៅស្កុតឡេន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ មឈូសមហាក្សត្រិយានី Elizabeth ទី២ មកដល់ព្រះរាជដំណាក់ទ្រង់ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម