ព័ត៌មានអន្ដរជាតិ
ចិន បិទកំពង់ផែ សាលារៀន និងជម្លៀសមនុស្សជាង១ម៉ឺននាក់ ដោយសារព្យុះទីហ្វុង Muifa (មានវីដេអូ)
អាជ្ញាធរនៅក្នុងប្រទេសចិន បានបញ្ជាឲ្យកប៉ាល់វិលត្រលប់ចូលកំពង់ផែវិញ ហើយបានបិទសាលារៀន និងជម្លៀសអ្នកទេសចរចេញពីកោះឆ្នេរសមុទ្រ ខណៈព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយនៅឆ្នាំនេះ នឹងវាយប្រហារខេត្តភាគខាងកើត Zhejiang។

ព្យុះ Muifa បានបង្កើនឥទ្ធិពលក្លាយទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយកាលពីថ្ងៃអង្គារទី១៣ខែកញ្ញា នៅពេលវាបក់បោកឆ្ពោះទៅឆ្នេរសមុទ្ររបស់ប្រទេសចិន និងទីក្រុងកំពង់ផែសំខាន់ៗដូចជា Ningbo និង Zhoushan។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ព្យុះនេះត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានការបាក់ដីនៅថ្ងៃពុធ ហើយការព្រមានអំពីព្យុះទីហ្វុងរបស់ចិន ត្រូវបានដំឡើងទៅពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទីពីរ នៅលើប្រព័ន្ធព្រមានអាកាសធាតុដែលមានបួនកម្រិត។

រដ្ឋបាលឧតុនិយមចិន (CMA) បាននិយាយកាលពីថ្ងៃអង្គារថា “នៅក្រោមស្ថានភាពអាសន្ននេះ វាទាមទារឲ្យនាយកដ្ឋានឧតុនិយមពាក់ព័ន្ធ និងនាយកដ្ឋានឧតុនិយមតំបន់ដូចជា Zhejiang, Shanghai, Jiangsu និង Shandong ចេញការព្រមានជាបន្ទាន់”។
ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា ព្យុះទីហ្វុង Muifa នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង នៅពេលវាបោកបក់កាត់តំបន់ឆ្នេរភាគខាងកើត និងភាគខាងត្បូង រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងសៀងហៃផងដែរ។

ទីក្រុងសៀងហៃ ដែលជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតរបស់ប្រទេសចិន នឹងមានទឹករលកកម្ពស់រហូតដល់ទៅ ប្រាំម៉ែត្រ។
សៀងហៃ បានផ្អាកប្រតិបត្តិការមួយចំនួននៃកំពង់ផែរបស់ខ្លួន ចាប់តាំងពីល្ងាចថ្ងៃអង្គារមក និងផ្អាកប្រតិបត្តិការទាំងអស់នៅព្រឹកថ្ងៃពុធនេះ។

មនុស្សប្រហែល ១៣០០០នាក់មកពីកោះ និងកន្លែងទេសចរណ៍ដែលស្ថិតនៅចំផ្លូវរបស់ព្យុះទីហ្វុងនេះ ត្រូវបានជម្លៀសចេញ។
កប៉ាល់ពាណិជ្ជកម្មជិត ៧៤០០គ្រឿង បានចូលកំពង់ផែ ហើយអាជ្ញាធរនៅទីក្រុង Ningbo, Zhoushan និង Taizhou បានបញ្ជាឲ្យសាលារៀននៅថ្ងៃពុធនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ម៉ាឡេស៊ី ប្រាប់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឲ្យត្រៀមទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)