ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនប្រទេសនៅទូទាំងពិភពលោកដែលជំពាក់បំណុល ចិន
ដោយដកស្រង់ទិន្នន័យដែលប្រមូលបានពីធនាគារពិភពលោក, ទស្សនាវដ្ដី Forbes បាននិយាយថា ប្រទេសចំនួន ៩៧ នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្រោមបំណុលរបស់ចិន ខណៈប្រទេសដែលជំពាក់ចិនភាគច្រើនមានទីតាំងនៅទ្វីបអាហ្វ្រិក ប៉ុន្តែក៏មាននៅអាស៊ីកណ្តាល អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកផងដែរ ។
ចំណែកប្រទេសជាប់បំណុលកំពូលទាំង ៥ របស់ប្រទេសចិនគឺ ប៉ាគីស្ថានមានចំនួន ៧៧.៣ ពាន់លានដុល្លារ, អង់ហ្គោឡា ៣៦.៣ ពាន់លានដុល្លារ, អេត្យូពី ៧.៩ ពាន់លានដុល្លារ, កេនយ៉ា ៧.៤ ពាន់លានដុល្លារ និងស្រីលង្កា ៦.៨ ពាន់លានដុល្លារ ។
ទន្ទឹមនោះ ប្រទេសដែលមានចំណូលទាបក្នុងពិភពលោកជំពាក់ ៣៧ ភាគរយនៃបំណុលរបស់ពួកគេលើប្រទេសចិនក្នុងឆ្នាំ ២០២២ នេះ បើប្រៀបធៀបទៅនឹងបំណុលទ្វេភាគីត្រឹមតែ ២៤ ភាគរយប៉ុណ្ណោះចំពោះប្រទេសដទៃទៀតនៅលើពិភពលោក ។
ប្រទេសចិនបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេល ២ ទស្សវត្សកន្លងមកនេះ ដោយបានគាំទ្រដល់គម្រោងទាំងសាធារណៈ និងឯកជន ជាពិសេសគឺគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។
គំនិតផ្តួចផ្តើមនេះគឺជាគោលនយោបាយការបរទេសដ៏លេចធ្លោរបស់ប្រធានាធិបតី Xi Jinping ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៣ ដើម្បីបណ្តាក់ទុននៅក្នុងប្រទេស និងអង្គការអន្តរជាតិជិត ៧០ ដោយបានជំរុញប្រទេសចិនឲ្យមានភាពលេចធ្លោជាសកលនៅក្នុងហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations
ចុចអាន ៖ ប្រទេសអាស៊ីខាងត្បូងចំនួន ៣ កំពុងជំពាក់បំណុល ចិន វ័ណ្ឌ ក
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់