Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសបើកទំនប់ និងព្រមានហានិភ័យគ្រោះទឹកជំនន់ចំពោះខេត្តចំនួន៥ រួមទាំងទីក្រុង បាងកក (មានវីដេអូ)

បានផុស

នៅ

នាយកដ្ឋានធារាសាស្ត្រថៃ (RID) បានព្រមានខេត្តនៅតាមដងទន្លេ ចៅប្រាយ៉ា ឲ្យត្រៀមខ្លួនចំពោះហានិភ័យដ៏ខ្ពស់នៃគ្រោះទឹកជំនន់ ដោយសារទំនប់ ចៅប្រាយ៉ា ក្នុងខេត្ត Chai Nat នឹងបើកបង្ហូរទឹកចេញ ដើម្បីទប់ស្កាត់កុំឲ្យលើសចំណុះ។

ទំនប់ ចៅប្រាយ៉ា

លោក Thawisak Thanadechophon អគ្គនាយករងនៃ RID បាននិយាយកាលពីថ្ងៃអង្គារទី១៣ខែកញ្ញាថា ខេត្តដែលពាក់ព័ន្ធរួមមាន Sukhothai, Ayutthaya, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុង បាងកក។

លោកនិយាយថា ខណៈការព្យាករថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនឹងចាប់ផ្តើមនៅថ្ងៃនេះ ហើយបន្តដល់ថ្ងៃអាទិត្យនៅស្ទើរតែគ្រប់ផ្នែកនៃប្រទេស បរិមាណទឹកដែលហូរចូលទៅក្នុងទន្លេសំខាន់ៗ និងទំនប់នៅប្រទេសថៃខាងលើ ត្រូវបានរំពឹងថានឹងកើនឡើង។

លោក​​បន្ត​ថា ចាប់ពី​ថ្ងៃ​ស្អែកទៅ ទំនប់ ​ចៅ​ប្រាយ៉ា ​ចាំបាច់ត្រូវ​បង្កើន​អត្រា​បញ្ចេញ​ទឹកពី ១៨០០ ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទីពី​អត្រា​បច្ចុប្បន្ន ​ដល់ ២០០០ ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី។

លោក​​បន្ត​ថា ​ជា​លទ្ធផល កម្រិត​ទឹក​នៅ​ចុង​ទន្លេ​ ចៅ​ប្រាយ៉ា ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ចន្លោះ​ពី ៤០ ទៅ ៦០ សង់ទីម៉ែត្រ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ បាងកក ដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតដើម្បីរំដោះទឹកចេញពីទីក្រុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម