Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃឧស្ម័ននៅ អឺរ៉ុប រយៈពេល ៤ ខែចុងក្រោយ បន្ទាប់ពីដាក់ទណ្ឌកម្ម រុស្ស៊ី

បានផុស

នៅ

ការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចពាក់ព័ន្ធការនាំចេញប្រេងរុស្ស៊ីទៅកាន់អឺរ៉ុប ដោយសារតែប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែន កំពុងបណ្ដាលឲ្យទ្វីបមួយនេះជួបវិបត្តិផ្គត់ផ្គង់ថាមពលឧស្ម័នយ៉ាងខ្លាំង ជាពិសេសការកើនឡើងតម្លៃក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងខែមិថុនាតម្លៃឧស្ម័នជាមធ្យមនៅអឺរ៉ុបគឺប្រហែល ១,២៤០ ដុល្លារក្នុង ១,០០០ ម៉ែត្រគូប និងប្រហែល ១,៨៥០ ដុល្លារក្នុងខែកក្កដា ។ ចំណែកនៅក្នុងខែសីហាតម្លៃឧស្ម័នគឺ ២,៥១៥ ដុល្លារ ហើយចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​មក តម្លៃ​ឧស្ម័ន​​ជា​មធ្យម​ប្រហែល ២ ,៣៣០ ដុល្លារ​ក្នុង ១,០០០ ម៉ែត្រ​គូប ខណៈតម្លៃខ្ពស់បំផុតបានឡើងរហូតដល់ ៣,៥៤១ ដុល្លារ ចាប់តាំងពីដើមខែមីនា ។

ការកើនឡើងតម្លៃនេះក៏កើតឡើង ស្របពេលដែលក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Gazprom បានបញ្ចប់ការផ្គត់ផ្គង់ទាំងស្រុងតាមរយៈបំពង់បង្ហូរប្រេង Nord Stream ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ប៉ុន្តែក៏អាចបញ្ឈប់នេះផងដែរ នៅពេលអឺរ៉ុបដកការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងមូស្គូ ។

បំពង់ Nord Stream លាតសន្ធឹងប្រវែង ១,២០០ គីឡូម៉ែត្រ នៅបាតសមុទ្របាល់ទិក ចាប់ពីឆ្នេររុស្ស៊ី នៅជិតទីក្រុង St Petersburg ទៅភាគឦសានប្រទេសអាល្លឺម៉ង់ ។

បំពង់នេះបើកដំណើរការក្នុងឆ្នាំ ២០១១ ហើយអាចបញ្ជូនឧស្ម័នអតិបរមា ១៧០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម៉ង់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ មកដឹងចំនួនប្រទេសនៅទូទាំងពិភពលោកដែលជំពាក់បំណុល ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម