Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ចង់បង្កើតច្បាប់ការពារប្រព័ន្ធផ្សព្វផ្សាយពីការជ្រៀតជ្រែកដោយ​បរទេស

បានផុស

នៅ

យោងតាមសេចក្តីព្រាងច្បាប់សហភាពអឺរ៉ុបដែលមើលឃើញដោយសារព័ត៌មាន POLITICO បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបអាចជាមុខសញ្ញានៃច្បាប់ថ្មីដែលមានគោលបំណងការពារអ្នកសារព័ត៌មានពីឥទ្ធិពល ក៏ដូចជាការជ្រៀតជ្រែកពីប្រទេសដទៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់សេរីភាពប្រព័ន្ធផ្សព្វផ្សាយអ៊ឺរ៉ុប ដែលគ្រោងនឹងអនុម័តនៅសប្តាហ៍នេះ អាចផ្តល់ឲ្យទីក្រុងព្រុចសែលនូវយុទ្ធសាស្ត្រថ្មីដើម្បីពង្រឹងការការពារប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងពាណិជ្ជកម្ម ។ នៅក្រោមច្បាប់ថ្មីនេះ អង្គការប្រព័ន្ធផ្សព្វផ្សាយនឹងត្រូវប្រកាសថា អ្នកណាជាម្ចាស់ដោយផ្ទាល់ ឬដោយប្រយោល និងបញ្ជាក់ថាតើម្ចាស់ភាគហ៊ុនរបស់ពួកគេជានរណា ។

ច្បាប់នេះគឺជាការឆ្លើយតបរបស់គណៈកម្មការអឺរ៉ុបចំពោះការគំរាមកំហែងកាន់តែខ្លាំងឡើងលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងទ្វីបអឺរ៉ុប ។ ប្រទេសហុងគ្រី និងប៉ូឡូញបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ចំពេលមានភាពតានតឹងជាមួយទីក្រុងព្រុចសែលជុំវិញការប៉ុនប៉ងធ្វើនយោបាយដើម្បីធ្វើឲ្យខូចដល់នីតិរដ្ឋ ។

ទន្ទឹមនោះ សេចក្តីព្រាងរបស់គណៈកម្មាធិការបាននិយាយថា បច្ចុប្បន្នប្រទេសមួយចំនួននៃសហភាពអឺរ៉ុបខ្វះច្បាប់ជាតិដើម្បីការពារអ្នកសារព័ត៌មានពីការឃ្លាំមើល និងប្រព័ន្ធផ្សព្វផ្សាយពីការគ្រប់គ្រងរបស់រដ្ឋ ។ ច្បាប់ថ្មីនេះអាចផ្តល់ឲ្យមេធាវីនៅទូទាំងទ្វីបអឺរ៉ុបមានអាវុធកាន់តែរឹងមាំជាងមុនសម្រាប់ការធ្វើឲ្យរដ្ឋាភិបាលសហភាពអឺរ៉ុបទទួលខុសត្រូវ ។

ដោយមានការអំពាវនាវ​ពី​សេរីភាព​សារព័ត៌មាន និង​សមាគម​អ្នកកាសែត, ច្បាប់នេះនឹងបញ្ឈប់រដ្ឋាភិបាលពីការជ្រៀតជ្រែក ការហេកចូលទូរស័ព្ទ និងឧបករណ៍ផ្សេងៗដែលប្រើដោយអ្នកកាសែត និងក្រុមគ្រួសាររបស់ពួកគេដើម្បីបញ្ចៀសការតាមដាន ។ ទោះយ៉ាងណាក៏ដោយ វានៅតែទុកឲ្យរដ្ឋាភិបាលមានលទ្ធភាពប្រើប្រាស់ឧបករណ៍បែបនេះសម្រាប់ហេតុផលសន្តិសុខជាតិ ឬការស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាដើម ។

លើសពីការជ្រៀតជ្រែកនយោបាយក្នុងអឺរ៉ុប គណៈកម្មាការក៏ចង់រឹតបន្តឹងការឃោសនាបរទេស និងការផ្សាយព័ត៌មានមិនពិតផងដែរ ។ បញ្ហានេះបានលេចចេញជារូបរាង នៅពេលដែលសហភាពអឺរ៉ុបបានព្យាយាមទប់ស្កាត់ទំនោរនៃព័ត៌មានមិនពិតពីប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយវិមានក្រឹមឡាំងដូចជា RT និង Sputnik នៅពេលចាប់ផ្តើមសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Politico

ចុចអាន ៖ តម្លៃឧស្ម័ននៅ អឺរ៉ុប រយៈពេល ៤ ខែចុងក្រោយ បន្ទាប់ពីដាក់ទណ្ឌកម្ម រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម