ព័ត៌មានអន្ដរជាតិ
ផ្ទុះការប៉ះទង្គិចគ្នាថ្មីទៀត រវាង អាស៊ែបៃហ្សង់ និង អាមេនី
ការប៉ះទង្គិចគ្នាថ្មីទៀត បានផ្ទុះឡើងរវាងប្រទេស អាស៊ែបៃហ្សង់ និង អាមេនី កាលពីថ្ងៃពុធទី១៣ខែកញ្ញា ពោលគឺមួយថ្ងៃបន្ទាប់ពីទាហានជិត១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដ៏សាហាវបំផុតរវាងអតីតសាធារណរដ្ឋសហភាពសូវៀតទាំង២ ចាប់តាំងពីឆ្នាំ២០២០មក។

កាលពីថ្ងៃអង្គារ ទាហានអាមេនីចំនួន ៤៩នាក់ និងអាស៊ែបៃហ្សង់៥០នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នា ខណៈរដ្ឋាភិបាលទីក្រុង យ៉េរ៉េវ៉ាន់ និង បាគូ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះអំពើហិង្សា ដែលបានជំរុញឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អំពាវនាវឲ្យមានភាពស្ងប់ស្ងាត់។
ការប៉ះទង្គិចគ្នានេះ បានបង្កើនការភ័យខ្លាចនៃជម្លោះប្រដាប់អាវុធដ៏ធំមួយផ្សេងទៀតនៅក្នុងអតីតសហភាពសូវៀត ខណៈពេលដែលយោធារបស់រុស្ស៊ី កំពុងជាប់ដៃក្នុងការលុកលុយនៅអ៊ុយក្រែន។

ជម្លោះទ្រង់ទ្រាយធំរវាងអាមេនី និងអាស៊ែបៃហ្សង់ នឹងបង្កើនហានិភ័យ អូសទាញមហាអំណាចដូចជារុស្ស៊ី និងតួកគីឲ្យចូលពាក់ព័ន្ធ ហើយបង្កអស្ថិរភាពដល់ច្រករបៀងដ៏សំខាន់សម្រាប់បំពង់បង្ហូរប្រេង និងឧស្ម័ន ខណៈការប្រឈមមុខដាក់គ្នាលើបញ្ហាអ៊ុយក្រែន បានរំខានដល់ការផ្គត់ផ្គង់ថាមពលរួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ផ្ទុះការប៉ះទង្គិចថ្មី ទាហានអាស៊ែបៃហ្សង់ ៥០ ស្លាប់ ពេលបាញ់ផ្លោងជាមួយ អាមេនី

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល