ព័ត៌មានអន្ដរជាតិ
ផ្លូវនៅទីក្រុង ហូជីមិញ ប្រែទៅជា “ដងទន្លេ” ដោយសារតែទឹកជំនន់ (មានវីដេអូ)
ផ្លូវជាច្រើននៅតំបន់ទំនាបក្នុងទីក្រុងហូជីមិញបានប្រែក្លាយទៅជា “ដងទន្លេ” ដោយសារតែទឹកឡើងខ្ពស់ខ្លាំងកាលពីរសៀលថ្ងៃអង្គារ ។

ថ្វីបើវាមិនទាន់ឈានដល់កម្រិតកំពូលក៏ដោយ ក៏ទឹកជំនន់នៅតែបង្កការលំបាកជាច្រើនសម្រាប់អ្នករស់នៅក្នុងសង្កាត់ជាច្រើន ជាពិសេសអ្នកធ្វើដំណើរតាមដងផ្លូវលិចទឹក ពោលអ្នកជិះម៉ូតូមួយចំនួនបានដួល ហើយរថយន្តបានរងការខូចខាតជាដើម ។
ចំណែកលើផ្លូវ Tran Xuan Soan ក្នុងសង្កាត់ District 7 ដែលនៅតាមច្រាំងទន្លេ Te, ទឹកបានចាប់ផ្តើមហូរចូលផ្លូវនៅម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច ។

ផ្នែកដែលលិចទឹកខ្លាំងជាងគេគឺនៅជិតជើងស្ពាន Tan Thuan ពោលកម្ពស់ទឹកហក់ដល់ ២០ សង់ទីម៉ែត្រ ខណៈនៅទីតាំងខ្លះទឹកជន់ឡើងកម្ពស់ ៤០ សង់ទីម៉ែត្រ ។
ជារៀងរាល់ខែទឹកឡើងខ្លាំងតែងតែវាយប្រហារទីក្រុងហូជីមិញ ជាពិសេសចាប់ពីខែសីហាដល់ខែមករា ខណៈទឹកឡើងខ្លាំងបំផុតនោះគឺនៅខែកញ្ញា និងតុលា ។

បើយោងតាមស្ថានីយ៍វារីអគ្គីសនីភាគខាងត្បូងបានឲ្យដឹងថា ទឹកឡើងខ្លាំងកាលពីថ្ងៃអង្គារត្រូវបានវាស់នៅកម្រិត ១.៥៥ ទៅ ១.៥៨ ម៉ែត្រ ហើយត្រូវបានគេរំពឹងថានឹងបន្តអូសបន្លាយរហូតដល់ល្ងាចថ្ងៃពុធនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ឈៀងម៉ៃ ជួបគ្រោះរញ្ជួយដី ខណៈខេត្តភាគច្រើន ថៃ កំពុងមានទឹកជំនន់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ