Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសប្រមែប្រមូលគ្រូពេទ្យនិងអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ជួយដល់ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

គ្រូពេទ្យនិងអ្នកស្ម័គ្រចិត្តចំនួន១០,០០០នាក់កំពុងត្រៀមខ្លួន ជួយដល់ប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី២របស់ចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយតករអាចអនុម័តវ៉ាក់សាំងរបស់ Oxford / AstraZeneca នៅថ្ងៃអង្គារនេះខណៈវិមាន Downing Street បានទិញថ្នាំបង្ការចំនួន១០០លានដូសរួចទៅហើយ។

វាបានកើតឡើងបន្ទាប់ពីមេក្រុមហ៊ុនឱសថអង់គ្លេស-ស៊ុយអ៊ែតមួយនេះបានអះអាងពីក្តីសង្ឃឹមថា វាមានប្រសិទ្ធភាពជាងការគិតទុកស្របពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី។

ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសអង់គ្លេសត្រូវបានគេព្រមានថា ពួកគេអាចត្រូវបានគេដាក់ចូលក្នុងវិធានការរឹតត្បិតថ្នាក់ទី៤ក្នុងគោលបំណងគ្រប់គ្រងវីរុសក្លាយពូជប្រភេទថ្មីនេះ។

មុនថ្ងៃណូអែល មន្ទីរសុខាភិបាលនិងសេវាថែទាំសង្គមបាននិយាយថា មនុស្សជាង៦០០,០០០នាក់បានទទួលវ៉ាក់សាំងដំបូងបង្អស់របស់ក្រុមហ៊ុន Pfizer / BioNTech។

ប៉ុន្តែជាមួយនឹងការឆ្លងថ្មីជាមធ្យមជាង៣០,០០០នាក់ក្នុងមួយថ្ងៃនៅចក្រភពអង់គ្លេស, ការចាក់វ៉ាក់សាំងរបស់ Oxford ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់មួយផ្នែកពីព្រោះវាមិនដូចថ្នាំបង្ការរបស់ Pfizer ទេពោលគឺវាមិនចាំបាច់ត្រូវរក្សាទុកនៅសីតុណ្ហភាព -៧០អង្សារសេឡើយ។

ប្រភពមួយបានប្រាប់សារព័ត៌មាន Daily Telegraph ថា “អ្នកចាក់វ៉ាក់សាំងនិងបុគ្គលិកគាំទ្ររាប់ម៉ឺននាក់ត្រូវបានប្រមែប្រមូល។ នៅពេលនេះ យើងកំពុងធ្វើប្រតិបត្តិការគ្រប់យ៉ាងសម្រាប់ថ្ងៃទី៤ខែមករាក្នុងការចាក់វ៉ាក់សាំងរបស់ Oxford / AstraZeneca ជាលើកដំបូង”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ កូវីដផង កូរ៉ូណាក្លាយពូជផង ពេលនេះអង់គ្លេសជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរទៀត

ចុចអាន៖ ជិតដល់ថ្ងៃចាក់វ៉ាក់សាំង បែរជាអង់គ្លេសប្រកាសថា មនុស្សអាយុលើស៨០ឆ្នាំភាគច្រើននឹងត្រូវរង់ចាំដល់ឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម