ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ជួបគ្រោះថ្នាក់ចរាចរណ៍
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់លោក។

អ្នកនាំពាក្យគឺលោក Sergii Nykyforov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថយន្តប្រធានាធិបតី និងក្បួនអមដំណើររបស់គាត់ នៅក្នុងរដ្ឋធានី កៀវ។
លោកនិយាយថា “លោកប្រធានាធិបតី ត្រូវបានវេជ្ជបណ្ឌិតពិនិត្យ ប៉ុន្តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។ ចំណែកអ្នកបើកបររថយន្តដែលបុកជាមួយក្បួនលោក Zelensky ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ ហើយត្រូវបានដឹកចេញតាមរថយន្តសង្គ្រោះ”។

លោក Nykyforov បន្តថា គ្រប់កាលៈទេសៈនៃគ្រោះថ្នាក់ចរាចរណ៍ កំពុងត្រូវបានស៊ើបអង្កេតដោយមន្ត្រីអនុវត្តច្បាប់។ យ៉ាងណាក្តី លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
គួរបញ្ជាក់ថា រឿងនេះកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Zelensky ចុះទៅពិនិត្យមើលទីក្រុង Izyum ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅភាគឦសានអ៊ុយក្រែន ទើបដណ្តើមបានពីរុស្ស៊ីវិញ។
លោក Zelensky បានថ្លែងអំណរគុណដល់កងទ័ព ដែលបានចូលរួមក្នុងការវាយប្រហារលឿនដូចផ្លេកបន្ទោរប្រឆាំងនឹងកងទ័ពរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky សារភាពថា អ៊ុយក្រែន គឺពឹងផ្អែកលើ សហរដ្ឋអាមេរិក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ