Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹទ្ធសភាអាមេរិក ចាត់វិធានការដំបូង ដើម្បីផ្តល់ជំនួយយោធាដោយផ្ទាល់ ទៅឲ្យ តៃវ៉ាន់ (មានវីដេអូ)

បានផុស

នៅ

គណៈកម្មាធិការព្រឹទ្ធសភាអាមេរិក បានចាត់វិធានការដំបូងកាលពីថ្ងៃពុធទី១៤ខែកញ្ញា ឲ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារដល់តៃវ៉ាន់ដោយផ្ទាល់ និងធ្វើឲ្យទំនាក់ទំនងកាន់តែផ្លូវការ ដោយបង្កើនការគាំទ្របន្ទាប់ពីភាពតានតឹងកើនឡើងខ្លាំងជាមួយទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានលក់សព្វាវុធទៅឲ្យតៃវ៉ាន់ ប៉ុន្តែច្បាប់ថ្មីនឹងកាន់តែបោះជំហានធំជាងមុន ពោលគឺអាមេរិកនឹងផ្តល់ជំនួយផ្នែកសន្តិសុខក្នុងទំហំទឹកប្រាក់ ៤.៥ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំ ដែលប្រាកដណាស់ វិធានការនេះនឹងធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។ អាមេរិក​ក៏នឹង​ដាក់​ទណ្ឌកម្ម​លើ​ចិនផង​ដែរ ប្រសិនបើក្រុងប៉េកាំង ​ប្រើ​កម្លាំង​ដើម្បី​ព្យាយាម​ដណ្តើម​យក​កោះតៃវ៉ាន់។

ដោយមានការគាំទ្រពីគណបក្សទាំងពីរ គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា បានគាំទ្រច្បាប់គោលនយោបាយតៃវ៉ាន់ ដែលគេចាត់ទុកថាជាការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីសហរដ្ឋអាមេរិក បង្វែរការទទួលស្គាល់ពីទីក្រុងតៃប៉ិទៅទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៧៩។

សមាជិកសភាបានបង្ហាញការគាំទ្រចំពោះច្បាប់នេះ ចំពេលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់កោះតៃវ៉ាន់ បន្ទាប់ពីរុស្ស៊ី លុកលុយអ៊ុយក្រែន និងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ដោយប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ដែលជាហេតុជំរុញឲ្យប្រទេសចិនរៀបចំសមយុទ្ធសង្រ្គាមធំៗ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះនៅតែត្រូវទទួលការពិនិត្យដោយព្រឹទ្ធសភា និងរដ្ឋសភា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ ប្រភព៖ លោក បៃដិន គ្រោង ស្នើ សភាអាមេរិក ឲ្យ អនុម័ត លក់អាវុធ ក្នុងទំហំទឹកប្រាក់ ១.១ ពាន់ លាន ដុល្លារ ដល់ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម