ព័ត៌មានអន្ដរជាតិ
បាញ់គ្នា២ថ្ងៃ ស្លាប់កងទ័ពអាមេនី ជាង១០០នាក់ និងអាស៊ែបៃហ្សង់ ៥០នាក់
នាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan បាននិយាយថា កងទ័ពអាមេនីចំនួន១០៥នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយ អាស៊ែបៃហ្សង់ ក្នុងរយៈពេលពីរថ្ងៃ។ នេះយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax កាលពីថ្ងៃពុធទី១៤ខែកញ្ញា។

ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការផ្ទុះអាវុធចុងក្រោយនៅតំបន់ Caucasus ភាគខាងត្បូង។
នៅក្នុងសុន្ទរកថាទៅកាន់សភារបស់ប្រទេសអាមេនី លោក Pashinyan បាននិយាយថា អាស៊ែបៃហ្សង់ បានដាក់ការគ្រប់គ្រងលើផ្នែកខ្លះនៃទឹកដីអាមេនី ដែលជាហេតុនាំឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។

កាលពីថ្ងៃអង្គារ អាមេនី បានរាយការណ៍ថា មានកងទ័ពបាត់បង់ជីវិតចំនួន៤៩នាក់ ខណៈអាស៊ែបៃហ្សង់ មានកងទ័ពស្លាប់ ៥០នាក់។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃអង្គារ គឺជាអំពើហិង្សាអាក្រក់បំផុតរវាងអតីតសាធារណរដ្ឋសូវៀតទាំង២ ចាប់តាំងពីឆ្នាំ ២០២០ មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TOI
ចុចអាន៖ ផ្ទុះការប៉ះទង្គិចគ្នាថ្មីទៀត រវាង អាស៊ែបៃហ្សង់ និង អាមេនី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង