ព័ត៌មានអន្ដរជាតិ
បាងកក ព្រមានសង្កាត់ចំនួន ៧ អាចមានទឹកជំនន់នៅរសៀលនេះ
រដ្ឋបាលក្រុងបាងកក (BMA) បានព្រមានប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន ៧ របស់ទីក្រុងបាងកកឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមាន ឬស្ថានភាពទឹកជំនន់កាន់តែអាក្រក់ទៅៗពីភ្លៀងធ្លាក់ខ្លាំងនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ។
សង្កាត់ទាំង ៧ ដែលរដ្ឋបាលក្រុងបាងកកព្រមានឲ្យមានការប្រុងប្រយ័ត្ននោះរួមមាន សង្កាត់ Bang Sue, Chatuchak, Phayathai, Din Daeng, Huay Kwang, Dusit និងសង្កាត់ Phra Nakhon ។
រដ្ឋបាលក្រុងបាងកកបានព្រមានថា សង្កាត់ទាំង ៧ នេះអាចនឹងរងឥទ្ធិពលដោយភ្លៀងធ្លាក់ពីមធ្យមទៅកម្រិតខ្ពស់ ចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៩ យប់ថ្ងៃព្រហស្បតិ៍នេះ ។
ទន្ទឹមនោះ នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ភ្លៀងនឹងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់នៅតំបន់ភាគខាងជើង តំបន់កណ្តាល ភាគខាងកើត និងភាគខាងត្បូង រួមទាំងទីក្រុងបាងកក និងតំបន់ជាយក្រុងផងដែរ ។
ជាចុងក្រោយនាយកដ្ឋានក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ប្រឡាយ និងទន្លេ ប្រុងជើងការសម្រាប់ទឹកជំនន់ដែលអាចកើតមានផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់